មន្ត្រីជំនាញមន្ទីរធនធានទឹក និងកសិកម្មខេត្តស្ទឹងត្រែងរៀបចំប្រព័ន្ធធារាសាស្ត្រជូនកសិករធ្វើស្រូវរដូវប្រាំង

វិទ្យុជាតិកម្ពុជា៖ គឹមហឿន ស្ទឹងត្រែង


ស្ទឹងត្រែង៖  មន្ត្រីជំនាញបច្ចេកទេស នៃមន្ទីរធនធានទឹក និងឧតុនិយម  និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែងបានរួមគ្នារៀបចំយុទ្ធសាស្ត្រ កែសម្រួលប្រព័ន្ធធារាសាស្ដ្រទំនប់អូរពូក  សម្រាប់ឱ្យកសិករធ្វើការងារបង្កបង្កើនផលស្រូវរដូវប្រាំង  ។
        ក្នុងឱកាសចុះពិនិត្យប្រឡាយមេ ទឹកទំបន់អូរពូក  និងជួបកសិករបង្កបង្កើនផលស្រូវរដូវប្រាំងនៅភូមិ  ឃុំកំភុន  ស្រុកសេសាន ខេត្តស្ទឹងត្រែង ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ លោក លំសេរីគុត ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តស្ទឹងត្រែង បានបញ្ជាក់ថា៖   មន្ត្រីជំនាញនឹងរៀបចំកែសម្រួល ប្រឡាយ និងទ្វារទឹក ឱ្យបានត្រូវទៅតាមបច្ចេកទេសកសិកម្មដែលចង់បាន ដើម្បីទាញយកទឹកមកប្រើប្រាស់ឱ្យមានលក្ខណៈសន្សំសំចៃផង   ហើយប្រជាកសិករទទួលបានផលប្រយោជន៍ពីការប្រើប្រាស់ទឹកនេះបានគ្រប់យ៉ាង  ។
លោកលើកឡើងដូច្នេះថា ៖ « តំណាងធនធានទឹកខ្ញុំប្រឹងជួយបន្ថែម  ដូចជាការស្តារប្រឡាយដែលរាក់  រៀបចំឱ្យបានជ្រៅ   ដើម្បីយើងយកទឹកពីអាងមកឱ្យបានច្រើន    ហើយចំណុចខ្វះខាតដែលត្រូវធ្វើជូនបងប្អូននោះគឺយើងត្រូវធ្វើទ្វារទឹកខាងក្រោម    ដើម្បីយើងបញ្ចូលទឹកឱ្យវានៅសម្រាប់    ខាងលើអាចប្រើប្រាស់ទៅលើស្រែយើងបាន   ឬយើងដាំបន្លែចិញ្ចឹមសត្វអីបាន   និងស្តារអាងទឹកឱ្យបានធំ។»
     លោកចាន់ ដោក កសិករធ្វើស្រូវរដូវប្រាំង បានចាត់ទុកថា៖នេះជាយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព  និងបានជំរុញឱ្យកសិករងាកមកធ្វើការងារបង្កើនផលវិញ ព្រោះកន្លងមក នៅតំបន់នេះកសិករមួយចំនួនបានបោះបង់ចោលមុខរបរធ្វើស្រែចម្ការ និងដាំបន្លែបង្ការដោយសារពិបាកប្រព័ន្ធទឹកស្រោចស្រព។
លោកបញ្ជាថា៖ « ខ្ញុំនិងកៀរគរប្រជាពលរដ្ឋឱ្យបានធ្វើច្រើន  ម្តុំនេះត្រូវធ្វើអស់ហើយ  តាមមើលទៅប្រសិនបើលូនេះជាប់  ប្រហែល១៥គ្រួសារ  ដែលមានផ្ទៃដីជាង៣០ហិកតា  ។
        លោកមាសពិសិដ្ឋ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែងបានគាំទ្រដល់ការខិតខំប្រឹងប្រែងរបស់បងប្អូនកសិករយើង   តែសូមឱ្យ ធ្វើការងារកសិកម្មទៅតាមបច្ចេកទេស  ហើយត្រូវជ្រើសរើសយកពូជស្រូវរយៈពេលខ្លីមកដាំដុះ   ដូចជាពូជស្រូវចំប៉ី ស៧០-ពូជសែនពិដោរ-ពូជស្រូវជលសារ-ពូជស្រូវខា១៥-និងពូជអ៊ីអ៊ា៦៦ជាដើម ។
       លោកសុវណ្ណាពិសេដ្ឋអភិបាលស្រុកសេសានបានបញ្ជាក់ថា៖បងប្អូនកសិករយើងបច្ចុប្បន្នមានការយល់ដឹងច្រើនហើយ   ព្រោះសង្កេតឃើញពួកកាត់បានផ្លាស់ប្ដូរទម្លាប់  ក្នុងការធ្វើការងារកសិកម្ម  ក៏ដូចជាការចិញ្ចឹមសត្វជាដើម។ល ។
    សូមបញ្ជាក់ថា៖ការរៀបចំប្រព័ន្ធធារាសាស្ដ្រនេះបានទាញយកទឹកមកស្រោចស្រពស្រូវរដូវប្រាំងបានជាង៣០ហិកតា និងកាត់បន្ថយការចំណាយដើមទុនជូនកសិករយើង   ដោយមិនបាច់ប្រើម៉ាស៊ីននិងចំណាយប្រេងបូមទឹកទៀតទេ   ហើយវាក៏ជាវិធីសាស្ដ្រមួយ  អូសទាញកសិករដែលធ្លាប់បោះបង់ចោលស្រែ នាំគ្នាងាកមកធ្វើការងារកសិកម្មឱ្យបានច្រើនគ្រួសារឡើងវិញ៕photo_2024-03-20_16-55-46photo_2024-03-20_16-55-52

photo_2024-03-20_16-55-59

Comments

Related posts