កិច្ចសហប្រតិបត្តិការអន្តរស្ថាប័នបានដោះស្រាយវិបត្តិទឹកនៅស្រុកមោងឫស្សី

វិទ្យុជាតិកម្ពុជា៖

មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង រួមទាំងរដ្ឋបាលស្រុក និងប្រតិ​បត្តិករទឹក​ស្អាត​ឯកជន បានសហការដោះស្រាយបញ្ហា​ខ្វះទឹកស្អាតប្រើប្រាស់នៅក្នុងឃុំគារ ស្រុកមោងឫស្សី ដែលបាន​ប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណ៤ពាន់គ្រួសារ។ 

 

មន្ត្រីនៃមន្ទីរទាំងពីរបានចុះពិនិត្យស្ថានភាពទឹកនៅក្នុងមូលដ្ឋាននេះ កាលពីដើមខែ​មីនា ឆ្នាំ២០២៤ ព្រមទាំងបានសហការជាមួយរដ្ឋបាលស្រុក និងប្រតិបត្តិករ​ទឹកស្អាត​ក្នុងមូលដ្ឋាន ដើម្បី​ស្វែងរកដំណោះ​ស្រាយ​ជូនប្រជាពលរដ្ឋ។

 

ក្រុមចម្រុះនេះ​បាន​ចុះ​ពិនិត្យ​​ប្រភព​ទឹកក្នុងស្ទឹងដូនទ្រីដែល​បានរីងស្ងួត។ ដោយ​ពិនិត្យឃើញ​ភាព​បន្ទាន់​នៃ​ស្ថានភាព​នេះ ក្រុមការងារបាន​ស្នើ​សុំ​បើកទឹក​​ពី​ទំនប់​ពហុបំណងសេកសកនៃស្ទឹង​សង្កែ​ និងបានចុះពិនិត្យ​ប្រឡាយ​នាំ​ទឹក​ពីទំនប់ពហុបំណងសេកសក​ដល់ស្ទឹងដូនទ្រី ដែលមានចម្ងាយប្រមាណ១០០គីឡូម៉ែត្រ​។

 

តាមរយៈភាពជាដៃគូរវាងមន្ទីរទាំងពីរ អាជ្ញាធរដែនដី និងវិស័យឯកជន បញ្ហាខ្វះទឹកនេះត្រូវបានដោះស្រាយជូនប្រជាពលរដ្ឋ។ បច្ចុប្បន្ន ទំនប់ពហុបំណងសេកសកបានផ្តល់ទឹកតាមប្រឡាយចូលមកស្ទឹង​ដូនទ្រី ដែល​ជា​​ប្រភព​ទឹក​ឆៅចាំបាច់សម្រាប់ឱ្យស្ថានីយ៍ទឹកស្អាតរបស់លោក នួន ផាន់ណារ៉ា ផលិតទឹក​ស្អាត​ជូនប្រជាពល​រដ្ឋ។

 

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើក​ឡើង​ថា៖ “នេះគឺជាគំរូដ៏ល្អមួយនៃកិច្ចសហប្រតិបត្តិការអន្តរស្ថាប័ន ​ក្នុងការដោះស្រាយតម្រូវ​ការបន្ទាន់​របស់​សហគមន៍ និងបង្កើនភាពធន់ ក្នុងស្ថានភាពនៃការប្រែប្រួលអាកាសធាតុដែលបាន​ដាក់សម្ពាធលើប្រភព​ទឹករបស់យើង៕2B09183C-0A2A-4FF3-A505-63841C91508D4B596E56-3A72-4D24-8652-0DFD834832103293E510-7585-409D-869E-3632934A80047EDF663B-4FC4-4C93-8E5D-5918CA1DDB98FB8C9CE7-46FB-4FB4-86B8-EC183E07FFC8DC725046-675F-487D-BF4E-46A758C7C1D8

Comments

Related posts