អ្នកប្រដាល់អ៊ីរ៉ង់ ចុះចាញ់ការប្រកួតក្នុងទឹកទី៣ ពេលជួបប្រកួតជាមួយជើងខ្លាំងកម្ពុជា ព្រំ សំណាង

 

វិទ្យុជាតិកម្ពុជា

a1-240

a2-242

a3-249

a4-244

a-218

a6-225

   អ្នកប្រដាល់អ៊ីរ៉ង់Keivan Sokimani បានចុះចាញ់ការប្រកួតក្នុងទឹកទី៣ក្នុងការជួបប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងកម្ពុជា ព្រំ សំណាង ក្លិបមហិទ្ធិរិទ្ធមេសថ្ងក ក្នុងប្រភេទទម្ងន់៨០គីឡូក្រាមលើសង្វៀន TV5 កាលពីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២៤ ។
  អ្នកប្រដាល់អ៊ីរ៉ង់រូបនេះ គេខិតខំការពាររាល់ការវាយចេញរបស់សំណាង បានយ៉ាងល្អដែរ ។ប៉ុន្តែយ៉ាងណា គេមិនអាចទប់ជាមួយសំណាង ដែលជាអ្នកប្រដាល់ដ៏មានបទពិសោធន៍នោះទេ ។ ទីបំផុត Keivan Sokimani បានបង្ខំចិត្តចុះចាញ់នៅក្នុងទឹកទី៣តែម្ដង។
  ចំពោះ អ្នកប្រដាល់គង់ ហ៊ូវ ក្លិបមហិទ្ធិរិទ្ធមេសថ្ងក បានយកឈ្នះអ្នកប្រដាល់ថៃ Phat Namkhamដោយពិន្ទុ ។ អ្នក ប្រដាល់ទាំង២រូបនេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។សម្រាប់អ្នកប្រដាល់ទាំង២រូបនេះ ការប្រកួតមានលក្ខណៈតឹង តែងខ្លាំង។
   រិន សារដ្ឋ ក្លិបនាគនាំសំណាងប្រកួតស្មើពិន្ទុជាមួយអ្នកប្រដាល់ថៃPich Bopha ដោយពួកគេប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦៣,៥០គីឡូក្រាម។
សូមបញ្ជាក់ថាកាលពីថ្ងៃទី១៧ធ្នូឆ្នាំ២០២៣PichBophaធ្លាប់ឆ្លងដែនមកប្រកួតនៅស្រុកខ្មែរម្ដងដោយគេយកឈ្នះពិន្ទុលើសោមវិឆ័យក្លិបពន្លឺវិបុលដារិទ្ធខ័ណ្ឌពោធិ៍សែនជ័យ។
   សម្រាប់ជំនួបរវាងអ្នកប្រដាល់រួមជាតិវិញនោះជិន ចាង ក្លិបឃ្លាំងមឿងកីឡាប្រកួតឈ្នះថា សារិនក្លិបតាឡីដំរីមានរិទ្ធដោយពិន្ទុពួកគេប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០ គីឡូ ក្រាម។សៀវ ង៉ុយក្លិបដំរីងគុនខ្មែរដែលប្រកួតជាមួយខុនបូឡាក្លិបនាគនាំសំណាងក្នុងប្រភេទទម្ងន់៦០គីឡូក្រាមទទួល បរាជ័យក្នុងទឹកទី៣ ដោយសារវាយថែមទៅលើខុន បូឡា ៕

Comments

Related posts