និស្សិតកម្ពុជាចំនួន៣៤នាក់ ចេញទៅសិក្សាជំនាញនៅប្រទេសជប៉ុន

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៧ ០៣ ២០២៤

IMG_5429-1

IMG_5428-1

IMG_5430-1

IMG_5427-1

IMG_5426-1

 

និស្សិតកម្ពុជាចំនួន៣៤នាក់ចេញទៅសិក្សាជំនាញផ្សេងៗនៅប្រទេសជប៉ុន បន្ទាប់ពីពួកគេបានជាប់អាហារូបករណ៍ពីរដ្ឋាភិបាលជប៉ុន។
និស្សិតកម្ពុជាដែលជាប់អាហារូបករណ៍ របស់រដ្ឋាភិបាលជប៉ុនឆ្នាំ ២០២៤នេះ មាន៣កម្រិត គឺកម្រិតក្រោយឧត្តមសិក្សាកម្រិតមធ្យមសិក្សាបច្ចេកទេស និងកម្រិតបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ក្នុងពិធីជូនដំណើរនិស្សិតអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំ២០២៤ នៅថ្ងៃទី២៦ ខែមីនានេះ ឯកឧត្តម អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា សង្ឃឹមថា យុវជនដែលទទួលបានអាហារូបករណ៍ នេះ នឹងប្រើប្រាស់ចំណេះដឹងដែលបានរៀននៅប្រទេសជប៉ុនជាផលប្រយោជន៍ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ក្នុងវិស័យរៀងៗខ្លួននៅកម្ពុជា និងបន្តពង្រឹងមិត្តភាពដ៏ថ្លៃថ្លារវាងប្រទេសទាំងពីរនាពេលអនាគត ដូចដែលរៀមច្បងដែលជាអតីតនិស្សិតខ្មែរពីប្រទេសជប៉ុននៅទីនេះបានបន្តយ៉ាងសកម្ម។
ឯកឧត្តម អ៊ូអ៊ិណូ បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុន បាននិងកំពុងផ្តល់អាហារូបករណ៍សម្រាប់សិស្សនិស្សិតកម្ពុជា ដើម្បីបន្តការ សិក្សានៅប្រទេសជប៉ុនចាប់តាំងពីឆ្នាំ១៩៩២ ហើយរហូតមកដល់ពេលនេះ យុវជនវ័យក្មេងកម្ពុជា ជាង១.៤០០នាក់ហើយ ដែលទទួលបានអាហារូបករណ៍ដើម្បីបន្តការសិក្សានៅប្រទេសជប៉ុន។
ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ចាត់ការផ្តល់អាហារូបករណ៍ពីរដ្ឋាភិបាលជប៉ុនជាការចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស និងបង្កើតការផ្លាស់ប្តូរជាវិជ្ជមាន សម្រាប់អនាគតរបស់យុវជនកម្ពុជា ដែលជាអ្នកបន្តវេន នៅជំនាន់ក្រោយ។ ឯកឧត្តមមានប្រសាសន៍ថា ការចាប់យកជំនាញវិជ្ជាជីវៈនិងបច្ចេកវិទ្យារបស់យុវជននាពេលបច្ចុប្បន្ន គឺសម្រាប់ទីផ្សារការងារនាពេលអនាគត ដែលទាមទារកាន់តែខ្លាំងឡើង នូវចំណេះដឹងផ្នែកឌីជីថល ជំនាញសរសេរកូដ និងការស្គាល់ជាមួយនឹងបច្ចេកវិទ្យាដែលកំពុងរីកចម្រើន ដូចជា Al និងមនុស្សយន្ត ការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរឧស្សាហកម្ម និងការច្នៃប្រឌិត និងសហគ្រិនភាព ជាដើម៕

Comments

Related posts