ថ្ងៃសុក្រ ស្អែកនេះ វិទ្យុជាតិកម្ពុជា នឹងពិភាក្សានូវប្រធានបទស្ដីពី ៖ «គេថា បច្ចេកវិទ្យាជឿនលឿននាំឱ្យសីលធម៌សង្គមធ្លាក់ចុះ!»

IMG_20240328_193255_335សូមគោរពជម្រាបជូនថា នៅថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤ ស្អែកនេះ វេលាម៉ោង ១១:០០នាទី ដល់ម៉ោង១២:០០ នាទីថ្ងៃត្រង់ កម្មវិធីសន្ទនាមតិ«ជំហានដំបូង» នៃវិទ្យុជាតិកម្ពុជាAM918KHz និងវិទ្យុវត្តភ្នំ  FM 105.70 MHz នឹងពិភាក្សានូវប្រធានបទស្ដីពី ៖ «គេថា បច្ចេកវិទ្យាជឿនលឿននាំឱ្យសីលធម៌សង្គមធ្លាក់ចុះ!»។ តើ«បច្ចេកវិទ្យា»មានទំនាក់ទំនងទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃយ៉ាងដូចម្ដេច? កាលបើ«បច្ចេកវិទ្យា»កាន់តែជឿនលឿនជះឥទ្ធិពលជាវិជ្ជមាន និងអវិជ្ជមានដល់សង្គមកំរិតណា? តើអ្វីទៅជាវិធីសាស្ត្រគន្លឹះក្នុងការលើកស្ទួយ«សីលធម៌សង្គម»ក្នុងបរិបទបច្ចេកវិទ្យាទំនើបនេះ? លោកបណ្ឌិត មាឃ ចាន់ថេង អនុប្រធាន នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ នៃក្រសួងអប់រំយុវជន និងកីឡានឹងអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង និងរង់ចាំឆ្លើយតបនូវរាល់ចម្ងល់របស់លោកអ្នកជុំវិញប្រធានបទនេះ។
ប្រសិនបើប្រិយមិត្តចាប់អារម្មណ៍ ឬមានចម្ងល់ សូមអញ្ជើញ ហៅទូរសព្ទចូលរួមក្នុងកម្មវិធីនេះតាមរយៈលេខ៖
០៩២ ៩២ ៩២ ៨០/ ០៩៧ ៨២ ៨២ ៩១៨/ ០១០ ២២៧ ៩១៨។
ក្រៅពីនេះលោកអ្នកក៏អាចសាកសួរបានតាមរយៈហ្វេសប៊ុកផេក«អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា» ផងដែរ។ សូមអញ្ជើញលោកអ្នកនាងរង់ចាំស្ដាប់ និងទស្សនាការផ្សាយផ្ទាល់នៅថ្ងៃស្អែកវេលាម៉ោង១១:០០នាទី ដោយមេត្រី !!!

Comments

Related posts