វេលាម៉ោង ១១:០០នាទី ថ្ងៃត្រង់នេះ  វិទ្យុជាតិកម្ពុជា នឹងពិភាក្សានូវប្រធានបទស្ដីពី៖ «រួមគ្នាបង្ការ និងទប់ស្កាត់គ្រោះអគ្គិភ័យក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ»

photo_2024-04-03_06-48-35

 

សូមគោរពជម្រាបជូនថា នៅថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤  វេលាម៉ោង ១១:០០នាទី ដល់ម៉ោង១២:០០នាទី ថ្ងៃត្រង់នេះ  កម្មវិធីសន្ទនាមតិ«ជីវិតយើង សង្គមយើង»នៃវិទ្យុជាតិកម្ពុជាAM918KHz និងវិទ្យុវត្តភ្នំ  FM 105.70 MHz នឹងពិភាក្សានូវប្រធានបទស្ដីពី៖ «រួមគ្នាបង្ការ និងទប់ស្កាត់គ្រោះអគ្គិភ័យក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ»។ ដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗពិសេសគ្រោះអគ្គិភ័យក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ តើប្រជាពលរដ្ឋគួរត្រៀមលក្ខណៈយ៉ាងដូចម្ដេចខ្លះ? តើអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធមានផែនការ និងយន្តការយ៉ាងដូចម្ដេចដើម្បីឆ្លើយតបគ្រោះអគ្គិភ័យក្នុងរដូវបុណ្យចូលឆ្នាំថ្មីនេះ? ឯកឧត្ដមឧត្ដមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង និងរង់ចាំឆ្លើយតបនូវរាល់ចម្ងល់នានា របស់លោកអ្នកនាងជុំវិញប្រធានបទនេះ។ 
ប្រសិនបើប្រិយមិត្តចាប់អារម្មណ៍ ឬមានចម្ងល់ សូមអញ្ជើញ ហៅទូរសព្ទចូលរួមក្នុងកម្មវិធីនេះតាមរយៈលេខ៖ 
០៩២ ៩២ ៩២ ៨០/ ០៩៧ ៨២ ៨២ ៩១៨/ ០១០ ២២៧ ៩១៨។
ក្រៅពីនេះលោកអ្នកក៏អាចសាកសួរបានតាមរយៈហ្វេសប៊ុកផេក«អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា»ផងដែរ ។ សូមអញ្ជើញលោកអ្នកនាងរង់ចាំស្ដាប់ និងទស្សនាការផ្សាយផ្ទាល់នៅវេលាម៉ោង១១:០០នាទី ដោយមេត្រី !!!

Comments

Related posts