តម្លៃ កាហ្វេ និង ម្រេចវៀតណាម បាន ព្យាករណ៍ថា នឹង បន្ត កើនឡើង ដោយសារ កង្វះ ការផ្គត់ផ្គង់

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_6674-1

IMG_6672

អន្តរជាតិ៖ តម្លៃកាហ្វេ និងម្រេចវៀតណាមត្រូវបានព្យាករណ៍ថា នឹងបន្តកើនឡើងដោយសារតែការផ្គត់ផ្គង់មានកម្រិត ខណៈដែលការនាំចេញផលិតផលទាំងនេះក៏ទទួលបានកំណើនផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Vietnam Plus។ យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានឱ្យដឹងថា វៀតណាមបាននាំចេញកាហ្វេជិត ៦០០,០០០ តោនទៅក្រៅប្រទេសក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ដោយទទួលបានប្រាក់ចំណូល ១,៩ ពាន់លានដុល្លារអាមេរិក កើនឡើងត្រឹមតែ ៣% ក្នុងបរិមាណ និងកើនឡើង ៥៤% បើគិតជាតម្លៃពីមួយឆ្នាំទៅមួយឆ្នាំ។ កាហ្វេគឺជាអ្នករកចំណូលពីការនាំចេញធំជាងគេទីពីរក្នុងចំណោមផលិតផលកសិកម្ម នៅពីក្រោយផលិតផលឈើ។ ទាក់ទងនឹងម្រេច ស្ថិតិបឋមរបស់សមាគមម្រេច និងគ្រឿងទេសវៀតណាម (VPSA) បានបង្ហាញថា ក្នុងរយៈពេល ១៦ ថ្ងៃដំបូងក្នុងខែមីនា វៀតណាមបាននាំចេញម្រេចចំនួន ១២,៣៦៨ តោន ដែលមានតម្លៃ ៥៣ លានដុល្លារអាមេរិក។ ក្នុងអំឡុងខែមករាដល់ខែកុម្ភៈ តម្លៃនាំចេញជាមធ្យមគឺ ៤,០២២ ដុល្លារក្នុងមួយតោន កើនឡើង ២៨,៧%។ ក្នុងខែមីនា តម្លៃម្រេចក្នុងស្រុកបានកើនឡើង ពី ៥០០ ទៅ ២០០០ ដុងក្នុងមួយគីឡូក្រាម៕

Comments

Related posts