នៅក្នុងត្រីមាសទី៤ ឆ្នាំ ២០២៣ បរិមាណនាំចេញរបស់ប្រ៊ុយណេបានកើនឡើង ១១,៣%

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_6688-1

IMG_6686

អន្តរជាតិ៖ យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានឱ្យដឹងថា សន្ទស្សន៍បរិមាណនាំចេញរបស់ ប្រ៊ុយណេសម្រាប់ត្រីមាសទី ៤ ឆ្នាំ ២០២៣ បានកត់ត្រាការកើនឡើង ១១,៣ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។ នាយកដ្ឋានផែនការសេដ្ឋកិច្ច និងស្ថិតិនៃប្រទេសប្រ៊ុយណេ បាននិយាយថា ការកើនឡើងនេះត្រូវបានជំរុញជាចម្បងដោយសន្ទស្សន៍កើនឡើងនៃឥន្ធនៈរ៉ែ និងសារធាតុគីមី។ តម្លៃនៃការនាំចេញរបស់ប្រ៊ុយណេក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៣ បានកត់ត្រាចំនួន ៣,២៩៩ លានដុល្លារអាមេរិក។ ទន្ទឹមនឹងនោះ សន្ទស្សន៍បរិមាណនៃការនាំចូលបានកើនឡើង ៤,១ ភាគរយ ដែលជំរុញដោយការកើនឡើងនៃគ្រឿងម៉ាស៊ីន ឧបករណ៍ដឹកជញ្ជូន ទំនិញផលិត និងសារធាតុគីមី៕

Comments

Related posts