មន្ត្រីហាម៉ាស់និយាយថា គ្មានការរីកចម្រើននៅក្នុងកិច្ចចរចាបទឈប់បាញ់នៅហ្គាហ្សាទេ ទោះបីជាក្រុមរបស់ខ្លួនបង្ហាញភាពបត់បែនក៏ដោយ

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_6697

IMG_6702

អន្តរជាតិ៖ លោក Osama Hamdan មន្ត្រីក្រុមហាម៉ាស់បាននិយាយថា កិច្ចចរចាបទឈប់បាញ់នៅហ្គាហ្សាមិនមានភាពរីកចម្រើនទេ បើទោះបីជាក្រុមប៉ាឡេស្ទីនបង្ហាញភាពបត់បែនក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។ លោក Hamdan បាននិយាយថា លោកBenjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បង្កើតឧបសគ្គជាច្រើនដើម្បីរារាំងភាគីទាំងពីរ មិនឱ្យឈានដល់កិច្ចព្រមព្រៀងមួយហើយថា លោកមិនចាប់អារម្មណ៍ក្នុងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលនោះទេ។ លោកបានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុង Beirut ថា "រដ្ឋាភិបាល (អ៊ីស្រាអែល) នៅតែគេចវេស ហើយការចរចាកំពុងស្ថិតក្នុងដំណើរការដ៏អាក្រក់"។ គួរជម្រាបថា រហូតមកដល់ពេលនេះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអេហ្ស៊ីប និងកាតា ដែលគាំទ្រដោយសហរដ្ឋអាមេរិកបរាជ័យក្នុងការសម្រេចបានបទឈប់បាញ់  ខណៈដែលក្រុមហាម៉ាស់ចង់បានកិច្ចព្រមព្រៀងឈប់បាញ់ណាមួយ ដើម្បីធានាការបញ្ឈប់ការវាយលុករបស់យោធាអ៊ីស្រាអែល ។ចំណែកអ៊ីស្រាអែលឯណោះវិញ គឺចង់បានកិច្ចព្រមព្រៀងដោះលែងអ្នកទោស ប៉ាឡេស្ទីនជាថ្នូរនឹងចំណាប់ខ្មាំង ប៉ុន្តែបានបដិសេធមិនព្រមបញ្ឈប់យុទ្ធនាការយោធារបស់ខ្លួនឡើយ៕

Comments

Related posts