សាលាគុនកម្ពុមហាវេទបើកប្រកួតប្រដាល់ថ្នាលគុនខ្មែរលើកទី៤ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងផ្តល់ឱកាសឱ្យកីឡាករថ្មីៗបញ្ចេញសមត្ថភាព

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

ភ្នំពេញ៖ សាលាគុនកម្ពុមហាវេទដែលមានទីតាំងស្ថិតនៅភូមិ ត្រពាំងទា, សង្កាត់ពងទឹក ខណ្ឌដង្កោ ភ្នំពេញ កាលពីរសៀល ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ បានរៀបចំការប្រកួតប្រដាល់ថ្នាលគុនខ្មែរលើកទី៤ ដោយមានការចូលរួមជាអធិបតីពីសំណាក់ឯកឧត្តម ម៉ក់សំអុលទីប្រឹក្សាសម្តេចតេជោ ហ៊ុន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់គណៈកម្មការជាតិអូឡាំពិកកម្ពុជា។

ឯកឧត្តមទេព វីរៈទីប្រឹក្សាក្រសួងមហាផ្ទៃ និងជានាយកសាលាគុនកម្ពុមហាវេទបានមានប្រសាសន៍ថា នេះជាលើកទី៤ហើយ ដែលសាលាគុនរបស់ឯកឧត្តមបានរៀបចំប្រដាល់ថ្នាលគុនខ្មែរបែបនេះ ដើម្បីផ្តល់ឱកាសដល់កុមារ និងយុវជន បន្ទាប់ពីពួកគេហ្វឹកហាត់ក្បាច់គុនខ្មែរអាចបញ្ចេញសមត្ថភាព និងដកស្រង់បទពិសោធន៍លើសង្វៀនជាក់ស្តែង។ មួយវិញទៀតការៀបចំប្រដាល់គុនខ្មែរនេះ ក៏ដើម្បីជួបជុំកីឡាករកីឡាការិនី អ្នកស្រឡាញវិស័យគុនខ្មែរបានជួបជុំគ្នាបង្កើនការសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរផងដែរ។

ឯកឧត្តមទេព វីរៈបញ្ជាក់ថា ការប្រកួតកីឡាមានចាញ់មានឈ្នះជារឿងធម្មតា ប៉ុន្តែសម្រាប់ការប្រកួតថ្នាលគុនខ្មែរនេះ បានផ្តល់បទពិសោធន៍យ៉ាងច្រើនដល់កីឡាករជំនាន់ក្រោយជាពិសេសបានបញ្ចេញសមត្ថភាពប្រកួតលើសង្វៀនជាក់ស្តែងដើម្បីឈានទៅជាកីឡាករប្រដាល់អាជីពនាពេលអនាគត។

សូមបញ្ជាក់ថា កីឡាករទាំង១២រូប ដែលចូលរួមប្រកួតប្រដាល់ថ្នាលគុនខ្មែរលើកទី៣នេះ ទាំងអ្នកឈ្នះ និងចាញ់សុទ្ធតែទទួលបានប្រាក់ឧបត្ថម្ភពីឯកឧត្តមនាយកសាលាគុនកម្ពុមហាវេទ ពីបណ្តាក្រុមហ៊ុន នានានិងសប្បុរសជនមួយចំនួនផងដែរ៕433085970_784409229931520_1713686335580120188_n

432705799_1091277882128566_2844893095243602541_nphoto_2024-04-06_15-58-00

Interview.00_34_19_17.Still005

433079666_1105364737438010_5915852615431998472_n

434829961_4472394242985032_2396168904658829426_n

434860806_432503579330605_3703976082486897329_n

photo_2024-04-06_15-30-53

Comments

Related posts