ក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៤ ការនាំចេញផ្លែឈើ និងបន្លែរបស់វៀតណាមកើនឡើង ២៧%

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a6-227

a5-239

អន្តរជាតិ៖ អគ្គនាយកដ្ឋានគយបានរាយការណ៍ថា ការនាំចេញផ្លែឈើ និងបន្លែរបស់វៀតណាមឈានដល់ការប៉ាន់ប្រមាណចំនួន ១,២៥ ពាន់លានដុល្លារអាមេរិកក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៤ កើនឡើង ២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Vietnam Plus។ យោងតាមសមាគមបន្លែ និងផ្លែឈើវៀតណាម (VINAFRUIT) វិស័យផ្លែឈើ និងបន្លែរកចំណូលបានជិត ១ ពាន់លានដុល្លារក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ កើនឡើងជិត ៧៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលបង្ហាញពីការរំពឹងទុកសម្រាប់ការនាំចេញ នាពេលអនាគតរបស់ខ្លួន។ ប្រទេសចិន កូរ៉េខាងត្បូង ថៃ និងជប៉ុន នៅតែជាទីផ្សារសំខាន់នៃបន្លែ និងផ្លែឈើរបស់វៀតណាមជាមួយនឹងកំណើនប្រកបដោយចីរភាព។ អ្នកជំនាញក៏បានព្យាករណ៍ថា ទោះបីជាបញ្ហាសមុទ្រក្រហមបានបង្កការលំបាកដល់ការនាំចេញបន្លែ និងផ្លែឈើរបស់វៀតណាមទៅកាន់អឺរ៉ុប និងអាមេរិកក៏ដោយ ប៉ុន្តែការនាំចេញទៅកាន់ប្រទេសចិន និងតំបន់ជិតខាងមានការកើនឡើងយ៉ាងខ្លាំង ជាពិសេសផ្លែទុរេន ដូង ផ្លែស្រកានាគ ខ្នុរ ចេក និងស្វាយ៕

Comments

Related posts