ប្រធានរដ្ឋសភា ដឹកនាំសមាជិក សមាជិកា និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើពិធីសុំសេចក្តីសុខក្នុងឱកាសឆ្នាំថ្មីប្រពៃណីខ្មែរ

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១១ ០៤ ២០២៤ 

IMG_7501

IMG_7503

IMG_7500

IMG_7497

IMG_7502

IMG_7499

IMG_7498

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានដឹកនាំសមាជិក សមាជិកា និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ចូលរួមធ្វើពិធីសូត្រមន្ត រាប់បាត្រដល់ព្រះសង្ឃ ព្រមទាំងកម្មវិធីរបាំត្រុដិ នៅវិមានរដ្ឋសភា ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នៅថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសាខាងមុខនេះ។
ពិធីនេះ បានបង្ហាញឱ្យឃើញពីការគោរពប្រតិបត្តិប្រពៃណីទំនៀមទម្លាប់ជាតិ ពិសេសក្នុងឱកាសទទួលទេវតាឆ្នាំថ្មី សុំពរសុំជ័យពីទេវតាឆ្នាំថ្មី ដើម្បីជាការរួមចំណែកថែរក្សាប្រពៃណី និងអភិវឌ្ឍន៍ប្រទេស ក្នុងសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល អាណត្តិទី៧។
      សម្តេចរដ្ឋសភាធិបតី បានបួងសួងសូមឱ្យបារមីវត្ថុស័ក្តិសិទ្ធិ ពិសេសទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី តាមជួយប្រោះព្រំប្រសិទ្ធិពរជ័យ សិរីមង្គល បវរសួស្តី វិបុលសុខគ្រប់ប្រការជូនដល់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខ្មែរនៅទូទំាងប្រទេស។ សម្តេចក៏បានឧទ្ទិសកុសលផលបុណ្យជូនដល់វីរជន បុព្វការីជន​ អ្នកស្នេហាជាតិ អតីតថ្នាក់ដឹកនាំ សមាជិក សមាជិកា រដ្ឋសភា ដែលបានធ្វេីមរណកាលក្នុងបុព្វហេតុជាតិមាតុភូមិ រួមទាំងញាតិការទាំងអស់ ដែលបានចែកឋានទៅកាន់ទី
បរមលោកខាងមុខ សូមទទួលយកផល្លាអានិសង្ឃ ដែលកើតចេញអំពីបុណ្យក្នុងថ្ងៃនេះ ហើយបានទៅសោយសុខក្នុងឋានបរមលោកកុំបីអាក់ខានឡើយ៕

Comments

Related posts