គណ:ប្រតិភូសារព័ត៌មាន នៃប្រទេសមេគង្គ-ឡានឆាង ស្វែងយល់ពីវប្បធម៌ ទំនៀមទម្លាប់ និងសាសនានៅកម្ពុជា

 

វិទ្យុជាតិកម្ពុជា

IMG_8362-1

IMG_8363

IMG_8366-1

IMG_8365-1

IMG_8364


រយៈពេល ៤ ថ្ងៃលើទឹកដីសៀមរាប  នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ គណៈប្រតិភូអ្នកសារព័ត៌មាន នៃប្រទេសមេគង្គ-ឡានឆាង រួមមាន ចិន កម្ពុជា វៀតណាម ថៃ ឡាវ និងមីយ៉ាន់ម៉ា បានអញ្ជើញទៅទស្សនាវត្តរាជបូណ៌ក្នុងខេត្តសៀមរាប ដោយបានចូលក្រាបថ្វាយបង្គំ សម្តេចព្រះព្រហ្មរតនមុន្នី ពិន សែម សិរីសុវណ្ណោ ដើម្បីស្វែងយល់ពីទំនៀមទម្លាប់ និងសាសនារបស់កម្ពុជា ហើយនា រសៀលថ្ងៃដដែល គណៈប្រតិភូ ចិន ថៃ មីយ៉ាន់ម៉ា ឡាវ ក៏បានអញ្ជើញទស្សនាការតាំងពិព័រណ៍ខ្លែងឯក ក្នុងកម្មវិធីសង្ក្រាន្តសៀមរាប នៅបរិវេណសួនច្បារព្រះអង្គចេក ព្រះអង្គចម។ ខ្លែងឯកត្រូវបានអ្នកជំនាញវប្បធម៌កំពុងជំរុញឱ្យពិនិត្យដាក់«ខ្លែងឯក»ចូលក្នុង បញ្ជីបេតិកភ័ណ្ឌពិភពលោក នាពេលខាងមុខនេះផងដែរ។


រូបថត៖ រ៉ាន់ ច័ន្ទភិរុណ និង ឡុង ដេវីត

Comments

Related posts