មន្រ្តីជំនាញក្រសួងវប្បធម៌កម្ពុជាចូលរួមកិច្ចប្រជុំលើកទី៤៥នៃគណ:កម្មាធិការសិទ្ធអ្នកនិពន្ធនិងសិទិ្ធប្រហាក់ប្រហែលនៅប្រទេសស្វីស

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

លោក ស៊ឹម សត្តា ប្រធាននាយកដ្ឋានសិទ្ធិអ្នកនិពន្ធនិងសិទិ្ធប្រហាក់ប្រហែលនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចូលរួមកិច្ចប្រជុំលើកទី៤៥នៃគណ:កម្មាធិការសិទ្ធអ្នកនិពន្ធនិងសិទិ្ធប្រហាក់ប្រហែល ដែលប្រព្រឹត្តទៅនាទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី ១៥-១៩ ខែមេសា ឆ្នាំ២០២៤ The 45th Standing Committee on Copyright and Related Rights ។ 

កិច្ចប្រជុំនេះចូលរួមពីរដ្ឋជាសមាជិកនៃអង្គការកម្មសិទ្ធបញ្ញាពិភពលោក លើផ្នែកសិទិ្ធអ្នកនិពន្ធ ឣ្នកឣង្កេតការណ៍ និងឣង្គការឣន្តរជាតិទាក់ទងនឹងសិទិ្ធឣ្នកនិពន្ធទូទាំងសកលលោកជាច្រើនទៀត។

គោលបំណងនៃកិច្ចប្រជុំនេះប្រព្រឹត្តឡើងក្នុងគោលបំណងជជែកពិភាក្សាលើសេចក្តីព្រាងសន្ធិសញ្ញាស្តីពី អង្គភាពទូរផ្សាយ (Broadcasting Organization Treaty)។ ក្នុងនោះក៏មានការជជែកពីការលើកលែងនិងកសរកម្រិតសិទិ្ធផងដែរ។

សន្ធិសញ្ញានេះគ្រោងនឹងបញ្ចប់ការតាក់តែង ចចារនិងពិភាក្សាក្នុងឆ្នាំនេះ និងដាក់ឲ្យអនុម័តក្នុងកិច្ចប្រជុំ WIPO General Assembly a Diploma Conference នៅក្នុងឆ្នាំ២០២៥ខាងមុខនេះ៕

IMG_20240418_064531_657

IMG_20240418_064531_994IMG_20240418_064532_323

IMG_20240418_064532_239

Comments

Related posts