ចំនួនប្រជាជនជប៉ុនធ្លាក់ចុះក្រោម ១២៥ លាននាក់

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_8503-1

IMG_8510-1

អន្តរជាតិ៖ ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា ចំនួនប្រជាជនរបស់ប្រទេសជប៉ុន រួមទាំងប្រជាជនដែលមិនមែនជាជនជាតិជប៉ុនបានធ្លាក់ចុះចំនួន ៥៩៥,០០០ ឬ ០,៤៨ ភាគរយពីឆ្នាំមុន មកត្រឹម ១២៤,៣៥២,០០០ គិតត្រឹមថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៣ ធ្លាក់ចុះរយៈពេល ១៣ ឆ្នាំជាប់ៗគ្នា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។ បើយោងតាមការស្ទង់មតិប្រជាសាស្រ្តដោយក្រសួងកិច្ចការផ្ទៃក្នុង និងទំនាក់ទំនងបានឱ្យដឹងថា ចំនួនប្រជាជននៃជនជាតិជប៉ុនបានធ្លាក់ចុះចំនួន ៨៣៧,០០០ នាក់មកត្រឹម ១២១,១៩៣,០០០ នាក់ដែលជាការធ្លាក់ខ្លាំងបំផុតចាប់តាំងពីក្នុងឆ្នាំ ១៩៥០។ ចំនួនមនុស្សដែលមានអាយុពី ៧៥ ឆ្នាំឡើងទៅ បានកើនឡើង ៧១៣,០០០ នាក់ដែលមានប្រហែល ២០,០៨ លាននាក់ កើនឡើងដល់ ២០ លាននាក់ជាលើកដំបូង ខណៈអ្នកដែលមានអាយុពីសូន្យដល់ ១៤ ឆ្នាំបានធ្លាក់ចុះ ៣២៩,០០០ ទៅ ១៤,១៧ លាននាក់ ឬ ១១,៤ ភាគរយនៃចំនួនប្រជាជនសរុប។ ទន្ទឹមនឹងនេះ ប្រជាជនជាតិបរទេសបានកើនឡើងពី ២៤៣,០០០ ប្រហែល ៣,១៦ លាននាក់។ យោងតាម ក្រសួងបានឱ្យដឹងថា ពលករ និង និស្សិតបរទេសដែលបានស្នាក់ នៅប្រទេសជប៉ុនរយៈពេល ៣ ខែ ឬយូរជាងនេះ ត្រូវបានរាប់បញ្ចូលក្នុងចំនួនប្រជាជនសរុប។ ក្នុងចំណោមខេត្តចំនួន ៤៧ របស់ប្រទេសនេះមានតែទីក្រុងតូក្យូប៉ុណ្ណោះដែលបានឃើញការកើនឡើងចំនួនប្រជាជន ដែលជាការកើនឡើងប្រចាំឆ្នាំទីពីរជាប់ៗគ្នា៕

Comments

Related posts