វិមានក្រឹមឡាំង៖ ភាពតានតឹងនៅមជ្ឈិមបូព៌ាមិនមានប្រយោជន៍សម្រាប់នរណាម្នាក់ឡើយ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_8519-1

IMG_8520-1

អន្តរជាតិ៖ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយថា ការកើនឡើងនៃជម្លោះនៅមជ្ឈិមបូព៌ា មិនមែនជាផលប្រយោជន៍របស់អ៊ីស្រាអែល អ៊ីរ៉ង់ ឬតំបន់ទាំងមូលនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។ លោក Peskov បាននិយាយថា រុស្ស៊ីអំពាវនាវឱ្យបញ្ឈប់ការកើនឡើងនេះ ហើយជំរុញឱ្យប្រទេសទាំងអស់នៅក្នុងតំបន់អនុវត្តការអត់ធ្មត់ដោយសមហេតុផល។ លោកបានចង្អុលបង្ហាញថា ទីក្រុងមូស្គូបន្តរក្សាទំនាក់ទំនងស្ថាបនាជាមួយទាំងអ៊ីរ៉ង់ និងអ៊ីស្រាអែល។ ការថ្លែងបែបនេះកើតឡើងក្នុងពេលមានភាពតានតឹង កាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា។ អ៊ីរ៉ង់បានបាញ់បង្ហោះយន្តហោះដ្រូនគ្មានមនុស្សបើក និងមីស៊ីលរាប់រយគ្រឿង និងគ្រាប់កាលពីថ្ងៃសៅរ៍ ដើម្បីឆ្លើយតប ទៅនឹងការសម្លាប់របស់អ៊ីស្រាអែល មកលើជនជាតិអ៊ីរ៉ង់ ៧ នាក់ រួមទាំងមេបញ្ជាការជើងចាស់ពីរនាក់ផងដែរ ក្នុងការវាយឆ្មក់លើផ្នែកកុងស៊ុលនៃស្ថានទូតអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរីកាលពីថ្ងៃទី ១ ខែមេសា៕

Comments

Related posts