ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញ ទស្សនកិច្ច នៅមជ្ឈមណ្ឌល គ្រប់គ្រង ទិន្នន័យ និង ព្យាករណ៍អាកាសធាតុ ប្រទេសបារាំង

វិទ្យុជាតិកម្ពុជា៖

ក្នុងឱកាសបំពេញទស្សនកិច្ចនៅសាធារណរដ្ឋបារាំង ចាប់ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែ មេសា ឆ្នាំ ២០២៤ ឯកឧត្តម រដ្ឋមន្ត្រី ថោ ជេដ្ឋា  និង គណៈប្រតិភូ ជាន់ ខ្ពស់ ក្រសួង ធនធានទឹក  និង ឧតុនិយ ម បាន អញ្ជើញ ទៅ ទស្សនាមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យ និង ព្យាករណ៍ អាកាស ធាតុ របស់ប្រទេសបារាំង  ក្នុងទីក្រុង Toulouse ដើម្បី ស្វែង យល់ ពីប្រព័ន្ធគ្រប់គ្រង ទិន្នន័យ អាកាស ធាតុ និងព្យាករណ៍អាកាសធាតុ ប្រព័ន្ធ គ្រប់ គ្រង ទិន្នន័យ ធនធានទឹក និង ស្វែងយល់ពីបច្ចេកវិទ្យា សម្ភារ បរិក្ខារ ទំនើប និងបទដ្ឋាន បច្ចេក ទេស ក្នុ ងកិច្ច ដំណើរការ និង គ្រប់គ្រងមជ្ឈមណ្ឌល។ ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រី និង គណៈប្រតិភូក៏ បាន ទៅទស្សនកិច្ច ទីតាំង ផលិត និងដំឡើង រ៉ាដា អាកាសធាតុ របស់ ក្រុមហ៊ុន Sterela ផងដែរ ។ 

 

សូមជម្រាបថា  ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ បានទទួលការ ស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពី លោក Robert Bousquet ប្រធានក្រុមហ៊ុន Sterela Doppler Radar លោក Patric Benichou ប្រធានទី ភ្នាក់ងារ ឧតុនិយម អន្តរជាតិ បារាំង និង លោក Jean-Marie ប្រធានទីភ្នាក់ងារឧតុនិយម នៃ សាធារណរដ្ឋ បារាំង ។

 

ឯកឧត្តមរដ្ឋមន្ត្រី បាន ជម្រាបជូន ភាគីបារាំងថា រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោម ការដឹក នាំ ប្រ កបដោយភាពឈ្លាសវៃ និង មានយុទ្ធសាស្ត្រ ច្បាស់លាស់របស់សម្តេចមហាបវរ ធិបតី នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និង ឧតុនិយម បាននិង កំពុង ដើរតួ យ៉ាងសំខាន់ ក្នុង ការលើកកម្ពស់ ព័ត៌មាន និង ការគ្រប់គ្រងទិន្នន័យ ធនធាន ទឹក ដែលជាឆ្អឹងខ្នង នៃ ការវិនិយោគ ដោយ ចីរភាព និង ភាពធន់ នឹងអាកាសធាតុ  ប្រកបដោយ ប្រសិទ្ធភាព និង ប្រសិទ្ធផល ឈាន ឆ្ពោះ ទៅ ការពារ  និង កាត់បន្ថយ ការខូចខាតដល់ផលិតកម្មកសិកម្ម ហេដ្ឋារចនា សម្ព័ន្ធ ជនបទ និង អាយុជីវិត មនុស្ស សត្វ ដែល អាចកើត មានឡើង ពីគ្រោះមហន្តរាយធម្មជាតិ ។ 

 

ទន្ទឹមនឹង នេះ  ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបភាគីបារាំងពី គម្រោង របស់ ក្រសួង ធនធានទឹក និង ឧតុនិយម ដែល កំពុង អភិវឌ្ឍ មជ្ឈមណ្ឌលជាតិ គ្រប់គ្រងទិន្នន័យ ធនធានទឹក (NWRMDC) ក្រោមការគាំទ្រ យ៉ាង ខ្លាំង ពី ធនាគារ អភិវឌ្ឍន៍ អាស៊ី(ADB) និង ធនាគារ វិនិយោគ អឺរ៉ុប (EIB) ដែល មកទល់ពេលនេះ ការងារ សាង សង់ អគារ មជ្ឈមណ្ឌលកម្ពស់៥ជាន់ សម្រេច បាន ៦០% និងគ្រោង បញ្ចប់ ជាស្ថាពរ នៅដំណាច់ឆ្នាំ ២០២៤ នេះ។

 

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា គណៈប្រតិភូកម្ពុជា ទទួល បាន បទពិសោធន៍ និង ចំណេះ ដឹង ថ្មី បន្ថែម យ៉ាង ច្រើន ពី ដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំង  ដើម្បី ជាទុន ឈាន ទៅបង្កើត មជ្ឈមណ្ឌល ផ្ទុកទិន្នន័យ ជលសាស្រ្ត -ឧតុនិយម  ជាពិសេសបានដឹងច្បាស់អំពីតម្រូវការ ចាំ បាច់   ដើម្បីឱ្យមជ្ឈមណ្ឌលផ្ទុកទិន្នន័យ អាច ដំណើរការដោយរលូន និងមានប្រសិទ្ធភាព ។ ជាមួយគ្នានេះ នឹងអាចប្រើប្រាស់ ទិន្នន័យពី ការព្យាករ សម្រាប់ អន្តរ វិស័យ ដូចជា អាកាសចរណ៍ នាវាចរណ៍ យោធា និងការកាត់បន្ថយ បាននូវ គ្រោះ មហន្តរាយ ធម្មជាតិមាន គ្រោះទឹកជំនន់ គ្រោះ រាំងស្ងួត និងខ្យល់ព្យុះជាដើម តាមរយៈ ប្រព័ន្ធ ប្រកាស អាសន្ន និង ការជូនដំណឹង ជា មុន។

 

គួរបញ្ជាក់ថា  ក្រុមហ៊ុន Sterela Doppler Radar ជា ក្រុមហ៊ុន ធំមួយដែលធ្វើការ ពាក់ព័ន្ធ នឹងសេវាកម្ម ឧតុនិយម ក្នុងនោះរួម មាន ការផលិត ស្ថានីយ ឧតុនិយម ស្វ័យប្រវត្តិ ការដំឡើង ស្ថានីយ និងការងារ ថែទាំ ស្ថានីយ។ ដោយឡែក ទីភ្នាក់ងារឧតុនិយម បារាំង អន្តរជាតិ និងទីភ្នាក់ងារឧតុនិយមបារាំងជា ទីភ្នាក់ងារ មានជំនាញ ឈាន មុខ គេបង្អស់ក្នុងពិភព លោក លើ ការផ្តល់សេវាកម្ម និងបណ្តុះបណ្តាល អ្នកជំនាញ លើ វិស័យឧតុនិយម-ជលសាស្រ្ត។61A7AC96-4872-435B-B415-F4D399DE5A725154370A-104B-4741-8D4B-1F561970A9736604757E-AD0D-46D8-BE23-6B5A978D9DCBC0389A1F-868E-48F7-9249-BB6612FCB60EBFF8238A-DB3E-471B-AE3D-1074F6D70F0651BF8EB6-60B5-4347-BA67-1C6F2CEBA62B

Comments

Related posts