ក្រសួងអប់រំធ្វើយុទ្ធនាការកុំព្យូទ័រនៃការផ្លាស់ប្តូរ ក្រោមប្រធានបទ “ចាស់សម្រាប់អ្នក ថ្មីសម្រាប់ខ្ញុំ”

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ២៦ មេសា ២០២៤

IMG_9708

IMG_9700-2

IMG_9703-2

IMG_9704-1

IMG_9706-1

IMG_9707

IMG_9705-1

IMG_9710

IMG_9716

IMG_9714

IMG_9711

MC៖ ក្រសួងអប់រំ បានធ្វើយុទ្ធនាការកុំព្យូទ័រនៃការផ្លាស់ប្តូរ ក្រោមប្រធានបទ “ចាស់សម្រាប់អ្នក ថ្មីសម្រាប់ខ្ញុំ” ក្នុងចក្ខុវិស័យនៃការរួមចំណែកយ៉ាងធំដល់ការសិក្សារបស់សិស្សដែលក្រុមគ្រួសារពុំមានលទ្ធភាពចំណាយលើសម្ភារៈបច្ចេកវិទ្យា សម្រាប់ការសិក្សា តាមរយៈការប្រមូលការបរិច្ចាគកុំព្យូទ័រ ដែលប្រើរួចសម្រាប់ឧបត្ថម្ភដល់សាលារៀនសិស្សខ្វះខាតកុំព្យូទ័រ ដើម្បីអាចប្រើប្រាស់សម្រាប់បំពេញតម្រូវការ ការអប់រំតាមបែបឌីជីថល។
កុំព្យូទ័រលើតុ និងយួរដៃចំនួន ៤៥គ្រឿង ត្រូវបានប្រគល់ជូនដល់សាលារៀនចំនួន ៦ មកពី ៥ខេត្ត ក្នុងយុទ្ធនាការកុំព្យូទ័រនៃការផ្លាស់ប្តូរ ដែលត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយ Tech for Kids Academy ក្រោមការសហការជាមួយនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ក្រសួងអប់រំ យុវជន និងកីឡា។ 
ក្នុងឱកាសនោះ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា យុទ្ធនាការកុំព្យូទ័រនៃការផ្លាស់ប្តូរ ជួយលើកកម្ពស់ការសិក្សារបស់សិស្សានុសិស្សក្រីក្រ និងសិស្សក្នុងតំបន់ដាច់ស្រយាល ឱ្យមានឱកាសសិក្សាស្រាវជ្រាវ ប្រើប្រាស់បំណិនបច្ចេកវិទ្យាដោះស្រាយបញ្ហាប្រឈម។ លោកជំទាវ បានកោតសរសើរក្រុមការងារ CoC ព្រមទាំងថ្លែងអំណរគុណអ្នកឧបត្ថម្ភមានដូចជា ធនាគារ  J Trust Royal ធនាគារ ABA និងក្រុមហ៊ុន Manulife Cambodia ចំពោះការបរិច្ចាគ និងការចូលរួមជាមួយយុទ្ធនាការ ក្នុងន័យលើកកម្ពស់វិស័យអប់រំកម្ពុជា តាមរយៈការជួយទៅកាន់ សិស្សានុសិស្សដែលកំពុងជួបបញ្ហាខ្វះខាតឧបករណ៍អេឡិចត្រូនិក ក្នុងការសិក្សារបស់សិស្ស ដោយជឿជាក់យ៉ាងមុតមាំថាយុទ្ធនាការមួយ នេះនឹងបន្តកើតមានជាបន្តបន្ទាប់ទៀត ហើយស្មារតីនៃការផ្លាស់ប្ដូរនឹងកាន់តែខ្លាំងក្លាឡើង។
ក្រសួងអប់រំ យុវជន និងកីឡា ស្វាគមន៍សប្បុរសជន ពីគ្រប់ទិសទី ដែលមានបំណងចូលរួមបរិច្ចាគ សម្ភារៈបច្ចេកវិទ្យា ដូចជា កុំព្យូទ័រលើតុ កុំព្យូទ័រយួរដៃ កុំព្យូទ័របន្ទះម៉ាស៊ីនបញ្ចាំងស្លាយថ្មី ឬចាស់ដែលនៅអាចប្រើប្រាស់បាន តាមរយៈ Computer of Change ឬទំនាក់ទំនងទូរសព្ទ 089 227 970  ឬអាសយដ្ឋានអ៊ីម៉ែល computerofchange@gmail.com ដើម្បីជូនដល់សិស្ស និងសាលារៀនខ្វះខាតដែលមានតម្រូវការ ៕

Comments

Related posts