គណ:ប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាអញ្ជើញវិលត្រឡប់មកពីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសភាតំបន់អាស៊ី(APA) នៅទីក្រុងអានតាលីយ៉ា ប្រទេសតួកគី

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ៣០ ១១ ២០២៣ 

IMG_3628

IMG_3635

IMG_3633

IMG_3631

 

    នៅអាកាសយានដា្ឋនអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ គណ:ប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញវិលត្រឡប់ពីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសភាតំបន់អាស៊ី(APA) នៅទី ក្រុងអានតាលីយ៉ា ប្រទេសតួកគី ។

 

  អញ្ជេីញទទួលដំណេីរនិវត្តន៍របស់គណៈប្រតិភូ​នាឱកាសនេះរួមមាន​ ឯកឧត្តម​ លោកជំទាវ​ សមាជិក​ សមាជិការដ្ឋសភា​ ទីប្រឹក្សា​ និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។ 

 

    ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំ បានពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចសរុបចំនួន ២៣ របស់គណៈកម្មាធិការអចិន្ត្រៃយ៍ទាំងបួនរបស់ APA។

 

សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការគាំទ្រដោយឥតងាករេចំពោះ ប្រ ជាជន ប៉ាឡេស្ទីន ដែលជាសេចក្តីព្រាងសេចក្តីសម្រេចតែមួយគត់របស់គណៈកម្មាធិការអចិន្ត្រៃយ៍កិច្ចការនយោបាយ មិនត្រូវបានអនុម័តនោះទេ ដោយត្រូវលើកយកទៅពិភាក្សាបន្តទៀតនៅក្នុងកិច្ចប្រជុំបន្ទាប់នៃគណៈកម្មាធិការអចិន្ត្រៃយ៍ នេះ។ ចំណែក សេចក្តីព្រាងសេចក្តីសម្រេចផែនការថវិកា APA របស់គណៈកម្មាធិការថវិកា និងផែនការត្រូវបានអង្គប្រជុំអនុម័ត ដោយបានឯកភាពទៅលើគោលការណ៍នៃការ ចូលរួមវិភាគទានក្នុងទំហំស្មើៗគ្នាពីសភាសមាជិក APA សម្រាប់ទ្រទ្រង់ប្រតិបត្តិការរបស់លេខាធិការដ្ឋាន APA និងតម្រូវឱ្យលេខាធិការដ្ឋានធ្វើបច្ចុប្បន្នភាពផែនការថវិការបស់ខ្លួនដើម្បីកំណត់ចំនួនវិភាគទានឱ្យបានច្បាស់លាស់។ សេចក្តីព្រាងសេចក្តីសម្រេចរបស់ គណៈកម្មាធិការអចិន្រ្តៃយ៍ កិច្ចការ សង្គម និងវប្បធម៌ មានចំនួន១៥ និងគណៈកម្មាធិការ អចិន្ត្រៃយ៍ សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព ចំនួន៧ ផ្សេងទៀត ត្រូវបានអនុម័តជាស្ថាពរ។ សេចក្តីព្រាងសេចក្តីសម្រេច ទាំងអស់ដែលត្រូវបានអនុម័តខាងលើនឹងត្រូវដាក់ចូលក្នុងរបៀបវារៈនៃមហាសន្និបាត APA លើកទី១៤ ធ្វើការ អនុម័ត ជាបន្តទៀត។ កិច្ចប្រជុំក៏បានអនុម័តលើរបៀបវារៈផ្សេងៗមួយចំនួនទៀតរួមមាន៖ ការគាំទ្រ សភា នៃសាធារណរដ្ឋ អាស៊ែរ បៃហ្សង់ ធ្វើជាប្រធាន APA សម្រាប់ឆ្នាំ២០២៤ ការបង្កើតក្រុមការងារពិភាក្សាលើបញ្ហាប៉ាឡេស្ទីន និង ការបង្កើតគណៈកម្មការកិច្ចការស្រ្តីAPA។ បន្ថែមពីលើការចូលរួមកិច្ចប្រជុំខាងលើ ឯកឧត្តមប្រធានគណៈ ប្រតិភូជាន់ខ្ពស់សភាកម្ពុជា បានដឹកនាំជំនួបទ្វេភាគីដោយឡែកៗពីគ្នា ជាមួយ ឯកឧត្តម Numan KURTULMUS ប្រធានរដ្ឋសភានៃសាធារណរដ្ឋទួកគី និងឯកឧត្តមបណ្ឌិត Mohammad Resa MAJIDI អគ្គលេខាធិការ APA។ ជំនួបខាងលើនេះ បាននាំមកនូវវឌ្ឍនភាពក្នុងការជំរុញកិច្ចសហ ប្រតិបត្តិការស្ថាប័ននីតិប្បញ្ញត្តិ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។ ឯកឧត្តមប្រធានរដ្ឋសភានៃសាធារណរដ្ឋទួកគីបានសំណូមពរជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែសកម្មបន្ថែមទៀតរវាងសភាទាំងពីរកម្ពុជា-ទួកគី។ រីឯជំនួបដោយឡែក ឯកឧត្តមអគ្គលេខាធិការ APA បានកោតសរសើរពីអន្តរសកម្មភាពដ៏សកម្មរបស់សភាកម្ពុជា នៅក្នុងតួនាទីរបស់ខ្លួនជាមួយ APA និងសំណូមពរឱ្យសភាកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍កិច្ចការសង្គមនិងវប្បធម៌នៅក្នុងឆ្នាំ២០២៥ ខាងមុខ។ ចំពោះសំណើនេះឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានឯកភាពទទួលយកដើម្បីដាក់ជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ពិនិត្យនិងសម្រេចដ៏ខ្ពង់ខ្ពស់ ៕

Comments

Related posts