កូរ៉េខាងជើងថា លោក គីម ជុងអ៊ុន ចុះត្រួតពិនិត្យដោយផ្ទាល់ ការធ្វើតេស្ដបាញ់មីស៊ីល Hwasong-18

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_5285

IMG_5286

IMG_5289

អន្តរជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់លើការធ្វើតេស្ដបាញ់មីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ដ៏ខ្លាំងក្លាបំផុតរបស់កូរ៉េខាងជើងដែលមានសមត្ថភាពបាញ់ដល់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា កូរ៉េខាងជើងបានធ្វើតេស្ដបាញ់មីស៊ីល ICBM ប្រើឥន្ធនៈរឹងមួយគ្រាប់ដែលជាប្រភេទមីស៊ីលមានភាពងាយស្រួលក្នុងការដឹក និងអាចបាញ់ចេញបានលឿនរហ័សជាងប្រភេទមីស៊ីលប្រើឥន្ធនៈរាវ។ ដោយឡែកបើតាម KCNA លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់លើការធ្វើតេស្ដបាញ់មីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ប្រើឥន្ធនៈឈ្មោះ Hwasong-18 ហើយលោក គីមផ្ទាល់ក៏បានបញ្ជាក់ដែរថាការធ្វើតេស្ដមីស៊ីលនេះគឺជាសារមួយយ៉ាងច្បាស់បញ្ជូនទៅកាន់សត្រូវរបស់កូរ៉េខាងជើង និងជាការបង្ហាញពីការបោះជំហានទៅមុខនៃការអភិវឌ្ឍកងកម្លាំងយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។ គួរបញ្ជាក់ថា ការធ្វើតេស្ដមីស៊ីល ICBM កាលពីថ្ងៃចន្ទ គឺជាការធ្វើតេស្ដបាញ់មីស៊ីល ICBM ប្រើឥន្ធនៈរឹងជាលើកទី៣ ក្នុងឆ្នាំ២០២៣នេះ ក្រោយការធ្វើតេស្ដបាញ់កាលខែមេសា និងខែកក្កដាកន្លងទៅ ហើយដែលការធ្វើតេស្ដទាំងនេះត្រូវបានក្រុមអ្នកវិភាគមើលឃើញពីភាពរីកចម្រើនទៅមុខនៃកម្មវិធីអាវុធរបស់កូរ៉េខាងជើង៕

Comments

Related posts