អគ្គរដ្ឋអាជ្ញា ICC ធ្វើដំណើរទៅកាន់អ៊ីស្រាអែល ជុំវិញការវាយប្រហារថ្ងៃទី៧ តុលា របស់ក្រុមហាម៉ាស

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_3789

IMG_3794

 

អន្តរជាតិ៖ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានប្រកាសថា លោក Karim Khan អគ្គរដ្ឋអាជ្ញារបស់ ICC កំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសអ៉ីស្រាអែល តបតាមសំណើរបស់អ្នកដែលនៅរស់រានមានជីវិត និងក្រុមគ្រួសារជនរងគ្រោះអ៊ីស្រាអែល ពីការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក Khan ក៏នឹងទៅទស្សនាទីក្រុង Ramallah នៅតំបន់ West Bank ដើម្បីជួបក្រុមមន្ត្រីជាន់ខ្ពស់ប៉ាឡេស្ទីនផងដែរ។ ICC បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះមិនមែនជាការស៉ើបអង្កេតនោះទេតែតំណាងឱ្យឱកាសមួយ ដើម្បីសម្តែងការអាណិតអាសូរចំពោះជនរងគ្រោះទាំងអស់ក៏ដូចជាដើម្បីចូលរួមក្នុងកិច្ចសន្ទនាគ្នា។ គួរបញ្ជាក់ថា កាលពីខែតុលា ក្រុមគ្រួសារនៃជនរងគ្រោះអ៊ីស្រាអែលបានប្តឹង ICC ឱ្យបើកការស៉ីបអង្កេតលើករណីសម្លាប់ និងចាប់ពង្រត់។ ពួកគេបានជំរុញឱ្យលោក Khan ផ្តោតលើការស៉ើបអង្កេតលើសកម្មភាពរបស់ក្រុមហាម៉ាសនៅក្នុងការ វាយប្រហារកាលពីថ្ងៃទី៧ ខែតុលា នៅឯភាគខាងត្បូងអ៉ីស្រាអែលរួមទាំងការបាត់ខ្លួនដោយបង្ខំ៕

Comments

Related posts