អ្នកនាង គីម យ៉ូជុង ប្អូនស្រីលោក គីម ជុងអ៊ុន ថាកូរ៉េខាងជើងនឹងបន្តកសាងអំណាចយោធាដ៏ធំមហិមា

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_9328

IMG_9329

IMG_9327-1

អន្តរជាតិ៖ អ្នកនាង គីម យ៉ូជុង (Kim Yo Jong) ដែលជាប្អូនស្រីបង្កើតរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយថា កូរ៉េខាងជើងនឹងបន្តកសាងអំណាចយោធាដ៏ធំមហិមា និងខ្លាំងក្លាជាទីបំផុតដើម្បីការពារអធិបតេយ្យជាតិ និងសន្តិភាពក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ នៅក្នុងសេចក្ដីរាយការណ៍មួយនៅថ្ងៃពុធនេះប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានដកស្រង់សម្ដីរបស់អ្នកនាង គីម យ៉ូជុង ដោយនិយាយថាការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ក្នុងតំបន់នៅឆ្នាំ២០២៤ នេះបានធ្វើឱ្យបរិយាកាសសន្តិសុខនៃតំបន់ទាំងមូលធ្លាក់ចូលក្នុងភាពច្របូកច្របល់ដ៏គ្រោះថ្នាក់។ "យើងនឹងបន្តកសាងអំណាចយោធាដ៏ធំមហិមា និងខ្លាំងក្លាជាទីបំផុតដើម្បីការពារអធិបតេយ្យរបស់យើងរួមទាំងសន្តិសុខ និងសន្តិភាពក្នុងតំបន់"។ យោធាអាមេរិក និងកូរ៉េខាងត្បូង បានដឹកនាំការធ្វើសមយុទ្ធយោធារួមគ្នាជាមួយការពង្រីកទំហំធំជាងមុន ខណៈមេដឹកនាំនៃប្រទេសទាំង២ បានសន្យាថានឹងធ្វើបច្ចុប្បន្នភាព ការត្រៀមលក្ខណៈយោធាប្រឆាំងនឹងអ្វីដែលពួកគេហៅថាជាការគំរាមកំហែងយោធាពីកូរ៉េខាងជើង។ បើតាមយោធាកូរ៉េខាងត្បូងមានយន្ដហោះយោធាជាង ១០០ គ្រឿងបានចូលរួមក្នុងសម យុទ្ធយោធារួមគ្នាប្រចាំឆ្នាំមានរយៈពេល ២សប្ដាហ៍ក្នុងខែមេសានេះ៕

Comments

Related posts