ក្នុងខែមីនា ឱនភាពថវិការបស់ប្រទេសហ្វីលីពីនមកនៅត្រឹម ៣,៤ ពាន់លានដុល្លារ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_9430

IMG_9433

IMG_9431

អន្តរជាតិ៖ ការិយាល័យរតនាគាររបស់ប្រទេសហ្វីលីពីនបាននិយាយថា ឱនភាពថវិការបស់រដ្ឋាភិបាល បានរួមតូចដល់ ១៩៥,៩ ពាន់លានប៉េសូ (៣,៤ ពាន់លានដុល្លារ) នៅក្នុងខែមីនាពីឆ្នាំមុនដែលមានចំនួន ២១០,៣ ពាន់លានប៉េសូ (៣,៦៦ ពាន់លានដុល្លារ) ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។ ការិយាល័យបាននិយាយថា "ប្រការនេះ បាននាំឱ្យមានគម្លាតថវិកាសរុបចំនួន ២៧២,៦ ពាន់លានប៉េសូ (៤,៧៤ ពាន់លានដុល្លារ) សម្រាប់ត្រី មាស ទី ១ នៃឆ្នាំ ២០២៤ ដែលជាការកើនឡើង ០,៦៥% ពីឱនភាពសារពើពន្ធ ដែលបានកត់ត្រា សម្រាប់រយៈពេលដូចគ្នាកាលពីឆ្នាំមុន"៕

Comments

Related posts