វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត
ភ្នំពេញ៖ កិច្ចប្រជុំកំពូលស្តីពីសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ចិនបានឈានដល់ កិច្ចប្រជុំពេញអង្គទី 2 ក្រោមប្រធានបទ ឌីជីថល កំណើនបៃតង និងនិរន្តរភាព៖ បញ្ហាប្រឈម និងឱកាសនៅក្នុងសេដ្ឋកិច្ចថ្មី។
វាគ្មិនចូលរួមពិភាក្សា៖នៅពេលនោះ រួមមាន លោក Albert Oung ប្រធានអង្គការបៃតងពិភពលោក ។ លោកបណ្ឌិត Sun Zhiguo ប្រធានវិទ្យាស្ថានការទូតសាធារណៈនៃប្រទេសចិន (សាន់យ៉ា)។លោក Jesse Choi នាយកតំបន់ Sunwah Group (អាស៊ាន)។ សាស្រ្តាចារ្យ Major ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រ BRI សកល។
លោក Stephen Lai ប្រធានសម្ព័ន្ធភាពច្នៃប្រឌិតវិទ្យាសាស្ត្រ-បច្ចេកវិទ្យាម៉ាឡេស៊ី-ចិន (តំបន់ Greater Bay) ។ លោកឧកញ៉ា តាន់ ឃី ម៉េង ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ី នៅកម្ពុជា (MBCC)។ លោកស្រី Irina Fan នាយកស្រាវជ្រាវ ក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង។
អ្នកសម្របសម្រួលកិច្ចប្រជុំពេញអង្គលើកទី២នេះ ៖លោក Datuk Seri Mohamed Iqbal Rawther អនុប្រធាន សមាគមធុរកិច្ចចិន-អាស៊ាន (CABA) / អនុប្រធាន វិទ្យាស្ថានយុទ្ធសាស្ត្រ KSI សម្រាប់អាស៊ីប៉ាស៊ីហ្វិក។
នៅក្នុងកិច្ចពិភាក្សានេះ វាគ្មិនបានលើកឡើងថា នៅពេលដែលពិភពលោកងាកទៅរកសេដ្ឋកិច្ចបៃតង ប្រទេសចិន និងអាស៊ានត្រូវតែបង្កើនកិច្ចសហប្រតិបត្តិការក្នុងថាមពលកកើតឡើងវិញ និងសកម្មភាពអាកាសធាតុ តាមរយៈចំណុចស្នូលនៃកំណើនបៃតង។ ទន្ទឹមនឹងនេះ បច្ចេកវិទ្យាឌីជីថល Ai និង internet of things នឹងជំរុញប្រទេសចិន និងអាស៊ានឆ្ពោះទៅមុខក្នុងសេដ្ឋកិច្ចឌីជីថល៕