សម្តេចបវរធិបតី ថ្លែងថា រឿង ឡេង ចាន់ណា និងឧកញ៉ាជា សារ៉ន គឺត្រូវចាត់វិធានការតាមផ្លូវច្បាប់

Narith | ថ្ងៃទី 26 ខែ វិច្ឆិកា ឆ្នាំ 2024

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ២៦ ១១ ២៤

ភ្នំពេញ៖ សម្តេចបវរធិបតី ថ្លែងថា រឿង ឡេង ចាន់ណា និងឧកញ៉ាជា សារ៉ន គឺត្រូវចាត់វិធានការតាមផ្លូវច្បាប់ និងត្រូវបានបង្កកទ្រព្យសម្បត្ដិជាមួយអ្នកពាក់ព័ន្ធបន្ដទៀត ដើម្បីដោះស្រាយដល់ជនរងគ្រោះ។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅការងារបន្ត របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានកំពុងអនុវត្ដវិធានការច្បាប់លើគម្រោងចំនួន២ គឺអតីតក្រុមលោកស្រី ឡេង ចាន់ណា ដោយនៅខាងខេត្តសៀមរាបឃាត់ខ្លួនបាន២០នាក់ និងស្រាវជ្រាវបន្ថែម ហើយចេញគោលការណ៍បង្កកទ្រព្យសម្បត្ដិបន្ថែមចំពោះអ្នកពាក់ព័ន្ធមួយចំនួន ។ ចំណែកខាងឧកញ៉ាជា សារ៉ន ក៏ដូចគ្នា បានបង្កក១០៦គណនីធនាគារ និងបង្កកក្បាលដីចំនួន២០១២ក្បាលដីរបស់អ្នកពាក់ព័ន្ធ ហើយតុលាការកំពុងស្វែងរកប្រមូលទ្រព្យសម្បត្ដិបន្ថែមទៀត។
សម្ដេចបវរធិបតីបានបញ្ជាក់ថា សំណុំរឿងឡេង ចាន់ណា និងឧកញ៉ាជា សារ៉នមានភាពស្ងាត់នេះ មិនមែនមិនធ្វើនោះទេ ដោយប្រមូលទ្រព្យបានរួចរាល់នេះ នឹងចាប់ផ្ដើមដោះស្រាយជូនប្រជាពលរដ្ឋដោយមិនចាំបាច់ធ្វើសន្និសីទកាសែតរហូតនោះដែរ ដែលបង្កឱ្យមានការផ្អើលដល់អ្នកដទៃ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ក៏មិនមានសិទ្ធិបញ្ជាទៅតុលាការនោះដែរ។
សម្ដេចបវរធិបតីបន្ថែមថា ក្នុងរយៈពេល ១៥ ខែនេះ រាជរដ្ឋាភិបាលអាណត្តិទី៧ បានធ្វើការច្រើនលើការដោះស្រាយបញ្ហាដីធ្លីនេះ ហើយករណីបញ្ហាដីធ្លីនេះ គឺជាបញ្ហាក្ដៅដែលទាមទារឱ្យមានការដោះស្រាយដោយមានការប្រុងប្រយ័ត្នបំផុត។
សម្ដេចធិបតីបញ្ជាក់ថា ការដោះស្រាយបញ្ហាវិវាទដីធ្លី គឺត្រូវអនុវត្តតាមវិធីសាស្រ្ដចំនួនពីរ គឺទីមួយត្រូវដោះបញ្ហាចំពោះមុខ ទីពីរដោះស្រាយដោយត្រូវកំណត់យុទ្ធសាស្រ្ដដោះបញ្ហារយៈពេលវែង ដើម្បីឈានទៅដោះស្រាយឱ្យទទួលបានជោគជ័យ ខណៈមកដល់បច្ចុប្បន្នកំពុងមានវិវាទដីធ្លីនេះជាង ១ពាន់ករណី។
សម្តេចបវរធិបតីបានអំពាវនាវដល់ពលរដ្ឋឱ្យជឿទុកចិត្ដមកលើរាជរដ្ឋាភិបាល ព្រោះរាជរដ្ឋាភិបាលមិនបានទុកចោលអំពីការលំបាករបស់ពលរដ្ឋនោះទេ។
យោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ចំពោះបញ្ហាវិវាទរវាងបុរីនិងអតិថិជន ក្រសួងបាននិងកំពុងរកដំណោះស្រាយសមស្របចំពោះគម្រោង អភិវឌ្ឍន៍អចលនវត្ថុចំនួន ៩៩ គម្រោង នៅទូទាំងប្រទេស រួមមាន បុរី ចំនួន ២៧ ស្មើនឹង ៧៧គម្រោង, ផ្សារនិងខុនដូ ចំនួន ៤គម្រោង និងដីឡូតិ៍ចំនួន ១៨គម្រោង ក្នុងនោះ ដោះស្រាយបាន៥៣ គម្រោង នៅសល់ចំនួន ៤៦គម្រោង កំពុងសម្របសម្រួលដោះស្រាយបន្ត ដោយឈរលើស្មារតីយោគយល់គ្នា ក្នុងគ្រាលំបាក និងបានធ្វើឱ្យសភាពការណ៍តានតឹងទាំងនេះ បានប្រសើរឡើងវិញ ៕