នៅថ្ងៃពុធស្អែកនេះ វិទ្យុជាតិកម្ពុជានឹងពិភាក្សានូវប្រធានបទស្ដីពី៖ គុណតម្លៃកម្ពុជាក្នុងភាពជាម្ចាស់ផ្ទះនៃកិច្ចប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព

009 | ថ្ងៃទី 26 ខែ វិច្ឆិកា ឆ្នាំ 2024

សូមគោរពជម្រាបជូនថា នៅថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្អែកនេះ វេលាម៉ោង១១:០០នាទី ដល់ម៉ោង១២:០០នាទី ថ្ងៃត្រង់ កម្មវិធីសន្ទនាមតិ«ជីវិតយើង សង្គមយើង» នៃវិទ្យុជាតិកម្ពុជាAM918KHz និងវិទ្យុវត្តភ្នំ FM 105.70 MHz  នឹងពិភាក្សានូវប្រធានបទស្ដីពី៖«គុណតម្លៃកម្ពុជាក្នុងភាពជាម្ចាស់ផ្ទះនៃកិច្ចប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព»។ តើអ្វីទៅជា«កិច្ចប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព»? តើបទពិសោធអ្វីខ្លះដែលកម្ពុជាបានចែករំលែកទៅកាន់ពិភពលោក និងថាតើកម្ពុជាទទួលបានអ្វីខ្លះពីកិច្ចប្រជុំនេះ?តើអ្វីទៅគុណតម្លៃនៃ«សន្តិភាព» នៅកម្ពុជា និងពិភពលោក ហើយត្រូវរួបរួមថែរក្សាយ៉ាងដូចម្ដេច? ឯកឧត្ដម រ័ត្ន សណ្ដាប់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង និងរង់ចាំឆ្លើយតបនូវរាល់ចម្ងល់ របស់លោកអ្នកជុំវិញប្រធានបទនេះ។
ប្រសិនបើប្រិយមិត្តចាប់អារម្មណ៍ ឬមានចម្ងល់ សូមអញ្ជើញ ហៅទូរសព្ទចូលរួមក្នុងកម្មវិធីនេះតាមរយៈលេខ៖ 
០៩២ ៩២ ៩២ ៨០/ ០៩៧ ៨២ ៨២ ៩១៨/ ០១០ ២២៧ ៩១៨ 
ក្រៅពីនេះលោកអ្នកក៏អាចសាកសួរបានតាមរយៈហ្វេសប៊ុកផេក«អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា» ផងដែរ។សូមអញ្ជើញលោកអ្នកនាងរង់ចាំស្ដាប់ និងទស្សនាការផ្សាយផ្ទាល់នៅថ្ងៃស្អែកវេលាម៉ោង១១:០០នាទី ដោយមេត្រី !!!

នៅថ្ងៃពុធស្អែកនេះ វិទ្យុជាតិកម្ពុជានឹងពិភាក្សានូវប្រធានបទស្ដីពី៖ គុណតម្លៃកម្ពុជាក្នុងភាពជាម្ចាស់ផ្ទះនៃកិច្ចប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព