កូរ៉េខាងជើង៖ ការទម្លាក់គ្រាប់បែកដោយចៃដន្យរបស់យន្តហោះចម្បាំងកូរ៉េខាងត្បូង អាចបង្កជាឧប្បត្តិហេតុជម្លោះថ្មីនៅលើឧបទ្វីបកូរ៉េ

Narith | ថ្ងៃទី 13 ខែ មីនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៣ មីនា ២០២៥
អន្តរជាតិ៖ កូរ៉េខាងជើងបាននិយាយកាលពីថ្ងៃពុធថា ការទម្លាក់គ្រាប់បែកដោយចៃដន្យនាពេលថ្មីៗនេះ ទៅលើតំបន់ជនស៊ីវិលដោយយន្តហោះចម្បាំងកូរ៉េខាងត្បូង ក្នុងការហ្វឹកហ្វឺនបង្ហាញថា ឧប្បត្តិហេតុអាចបង្កឱ្យមានជម្លោះប្រដាប់អាវុធថ្មីនៅលើឧបទ្វីបកូរ៉េ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនយន្តហោះចម្បាំងកូរ៉េខាងត្បូង ២គ្រឿង បានច្រឡំទម្លាក់គ្រាប់បែក ៨គ្រាប់ទៅលើភូមិមួយកន្លែង ដែលស្ថិតក្បែរព្រំប្រទល់ជាមួយកូរ៉េខាងជើង ហើយបានបណ្តាលឱ្យជនស៊ីវិល ២៩នាក់រងរបួស។ យោងតាមយោធាកូរ៉េខាងត្បូងឧបទ្ទវហេតុនោះទំនងជាបង្កឡើងដោយសារ កំហុសរបស់អាកាសយានិក។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បាននិយាយថា  "យើងមិនចាំបាច់ត្រូវពន្យល់ ថាតើស្ថានការណ៍នឹងទៅជាបែបណា ប្រសិនបើគ្រាប់បែកទាំងនោះត្រូវបានទម្លាក់ខិតទៅភាគខាងជើង ហើយឆ្លងចូលមកព្រំដែនរបស់យើង។ វាមិនមែនជាការស្រមើស្រមៃ ដែលមិនសមហេតុសមផលឡើយ ក្នុងការគិតថាឧប្បត្តិហេតុចៃដន្យមួយ អាចបង្កជាជម្លោះប្រដាប់អាវុធថ្មី នៅឧបទ្វីបកូរ៉េ និងពិភពលោកទាំងមូល ក្នុងអំឡុងការធ្វើសមយុទ្ធយោធារួមគ្នារបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង"។ គួរបញ្ជាក់ថា យោធាកូរ៉េខាងត្បូងនិងអាមេរិក បានចាប់ផ្តើមធ្វើសមយុទ្ធយោធាដ៏ធំរួមគ្នាប្រចាំឆ្នាំ ដែលហៅថា Freedom Shield កាលពីថ្ងៃចន្ទសប្តាហ៍នេះ ហើយនឹងបន្តរហូតដល់ថ្ងៃទី២០ ខែមីនា ប៉ុន្តែពួកគេបានផ្អាកការធ្វើលំហាត់បាញ់គ្រាប់ពិត ក្រោយឧប្បត្តិហេតុទម្លាក់គ្រាប់បែកដោយភាន់ច្រឡំមួយនេះ៕