វិទ្យុជាតិកម្ពុជា៖
កំពង់ឆ្នាំង៖ នារសៀល ថ្ងៃសៅរ៍ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាង រាស្ត្រ មណ្ឌល ខេត្តកំពង់ឆ្នាំង បាន អញ្ជើញ ជា អធិបតី ក្នុង ពិធី បិទ វគ្គ បង្រៀន របាំ ត្រុដិ និង របាំ ឆៃយ៉ាំ ដែល រៀបចំឡើងនៅស្រុក កំពង់ត្រឡាច ខេត្ត កំពង់ឆ្នាំង និង មាន ការ អញ្ជើញ ចូលរួម ពី ឯកឧត្ដម ជាង សិឡាសុមាឫទ្ធិវង្ស អនុរដ្ឋលេខាធិការ ក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ ឯកឧត្ដម អ៊ិត បូព៌ា រដ្ឋាដេត អនុប្រធានក្រុមការងារ ចុះ ជួយ មូលដ្ឋាន ស្រុក កំពង់ត្រឡាច លោក ប្រធាន ក្រុមប្រឹក្សា ស្រុក លោក លោក ស្រី ក្រុម ការងារ ចុះ ជួយ មូលដ្ឋាន ស្រុកកំពង់ត្រឡាច លោក នាយក វិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ព្រមទាំង លោក គ្រូ អ្នកគ្រូ នៃ សាលា មធ្យម វិចិត្រសិល្បៈ និង មន្ទីរ វប្បធម៌ និង វិចិត្រសិល្បៈ ខេត្ត កំពង់ឆ្នាំង ។
សូម បញ្ជាក់ ជូន ផងដែរ ថា វគ្គ បង្រៀន របាំ នេះ បានរៀបចំ ឡើង រយៈពេល ៤ ថ្ងៃ ចាប់ ផ្ដើម ពី ថ្ងៃ ទី ៨-៩ និង ថ្ងៃ ទី ១៥-១៦ ខែមីនា ឆ្នាំ ២០២៥ ដោយ មាន សិស្សានុសិស្សសិក្សា សរុប ចំនួន ១០៤ នាក់ ស្រី ៥៩នាក់ មក ពី វិទ្យាល័យ ចំនួន ៣ នៅ ស្រុក កំពង់ត្រឡាច ៖ វិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច វិទ្យាល័យ ចំណេះដឹង ទូទៅ និង បច្ចេកទេស ព្រះ បាទ សម្ដេច ព្រះ បរមនាថ នរោត្ដមសីហមុនី និង វិទ្យាល័យ សម្ដេច អគ្គធម្មពោធិសាល ជា ស៊ីម កំពង់ត្រឡាច ។
សិស្សានុសិស្ស នៃវិទ្យាល័យ ទាំង អស់ បានត្រង់ត្រាប់ និង ទទួល យកនូវ ការ បង្ហាត់ បង្រៀន បាន យ៉ាង ល្អ ប្រសើរ ។ ជា ពិសេស ក្រុម នីមួយៗ អាច ប្រគំ សម្ដែង របាំត្រុដិ និង របាំ ឆៃយ៉ាំ បាន យ៉ាង ស្ទាត់ ដូច សិល្បករ អាជីព ដូច្នោះ ដែរ ។ ទាំង នេះ គឺ ជា សមិទ្ធផល យ៉ាង ត្រចះត្រចង់ កើតចេញ ពី ការ ខិតខំ របស់ ក្រុម ការងារ ចុះ ជួយ មូលដ្ឋាន ស្រុក កំពង់ត្រឡាច ក្រោម ការ ដឹកនាំ ផ្ទាល់ ពី ឯកឧត្ដម បណ្ឌិត ហ៊ឺ វីរៈ ៕