បទយកការណ៍៖ ទស្សនីយភាពដ៏អស្ចារ្យ ច្រើនទម្រង់រួមជាមួយពិព័រណ៍ផលិតផលផលខ្មែរជាច្រើន នឹងបង្ហាញវត្តមានក្នុងខេត្តសៀមរាប ដើម្បីអបអរសាទរទិវាវប្បធម៌ជាតិ

Chuon Bona | ថ្ងៃទី 18 ខែ មីនា ឆ្នាំ 2025

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ ដោយលោកស្រី ធៀង ស្រីមុំ

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី!

បន្ទាប់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើក ទី២៧ ថ្នាក់ជាតិ កាលពីដើមខែមីនា យ៉ាងមហោឡារិក នៅរាជធានីភ្នំពេញ ដែលអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួចរាល់ហើយ នោះនៅតាមបណ្តាខេត្តដទៃទៀត ក៏ចាប់ផ្តើមប្រារព្ធអបអរសាទរទិវានេះ ទៅតាមលទ្ធភាពរៀងៗខ្លួន។

ចំណែនៅ ខេត្តសៀមរាបវិញនោះ នឹងប្រារព្ធពិធីអបអរសាទរទិវានេះ រយៈពេល៣ថ្ងៃ ដោយនាំមកនូវទស្សនីយភាពដ៏អស្ចារ្យ ការសម្តែងសិល្បៈច្រើនទម្រង់ រួមជាមួយពិព័រណ៍ផលិតផលផលខ្មែរជាច្រើន សម្រាប់សាធារណៈជន បានទស្សនានិងឈ្វេងយល់។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី!

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប រួមជាមួយរដ្ឋបាលខេត្ត នឹងប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ខាងមុខ ក្រោមប្រធានបទ« យុវជនដើម្បីវប្បធម៌ជាតិ» នាបរិវេណសួនហាត់ប្រាណ ក្បែរសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប។

លោកមួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា៖ ការប្រារព្ធទិវាវប្បធម៌ជាតិ ពិតជាមានសារៈសំខាន់គឺ ដើម្បីរំលឹកដល់គុណណូបការៈដ៏ថ្លៃថ្លា របស់បុព្វបុរសដែលបានខិតខំកសាង ថែរក្សា ការពារសម្បត្តិវប្បធម៌យ៉ាងច្រើនសម្បូរបែប សម្រាប់កូនចៅជំនាន់ក្រោយ ជាពិសេសបំផុសស្មារតីដល់យុវជនឱ្យបានស្គាល់ និងថែរក្សា ការពារមរតកដូនតារបស់យើង។

សំឡេងទី១«យើងកំណត់យកថ្ងៃទី៣នេះរំលឹកគុណដល់ពួកគាត់ដែលបានខិតខំកសាងនូវស្នាដៃ ដល់កូនចៅជំនាន់ក្រោយ។ យើងឃើញហើយប្រទេសយើងជាប្រទេសមានវប្បធម៌សម្បូរបែប ដោយសារស្នាដៃបុព្វបុរសខិតខំប្រឹងប្រែងបង្កើតឡើង និងការពារឱ្យសល់មកដល់សព្វថ្ងៃ។ អ៊ីចឹងយើងកូនចៅជំនាន់ក្រោយ គ្មានអីក្រៅពីការដឹងគុណ ហើយប្តេជ្ញាខិតខំការពារនូវមរតកវប្បធម៌ដែលដូនតាបានបន្សល់ទុក។២. ទិវាវប្បធម៌ជាតិ ជាថ្ងៃមួយដែលយើងបំផុសស្មារតីយុវជន ឱ្យស្រឡាញ់វប្បធម៌ខ្លួនឯង ចូលរួមថែក្សាការពារវប្បធម៌ជាតិ។ អ៊ីចឹងដូចពាក្យស្លោកបានសរសេរថា កិច្ចការពារបេតិកភណ្ឌវប្បធម៌ជាតិ គឺជាតួនាទីភារកិច្ចយុវជន និងពលរដ្ឋគ្រប់រូប »។

លោកបានបន្តទៀតថា៖ រយៈពេល៣ថ្ងៃ នៃការអបអរសាទរទិវាវប្បធម៌ជាតិនេះ មន្ទីរវប្បធម៌ ខេត្តសៀមរាបបានសហការជាមួយស្ថាប័នពាក់ព័ន្ធ រួមជាមួយក្រុមសិល្បៈមហាជនផង នឹងរំលេចឡើងនូវផ្ទាំងទស្សនីយភាពដ៏ច្រើនសម្បូរបែប ការសម្តែងសិល្បៈច្រើនទម្រង់មាន៖ ល្ខោន របាំប្រពៃណី តន្ត្រីស្គប៉ុក ពិព័រណ៍ភូមិមួយផលិតផលមួយ ជាពិសេសពិព័រណ៍វប្បធម៌ជាច្រើនទៀត ដែលអាចឱ្យសាធារណៈជន ជាពិសេសយុវជនអាចចូលរួមទស្សនា ដើម្បីឈ្វេងយល់ពីសិល្បៈដ៏អស្ចារ្យទាំងនោះ។

សំឡេងទី២« អ៊ីចឹងយើងមានផលិតផលក្នុងស្រុក ហើយក៏មានផលិតផលផ្សេងៗទៀត កម្មវិធីបន្តបន្ទាប់យើងមានពិព័រណ៍ខ្លែង ដើម្បីឱ្យយុវជនយើងបានសិក្សាឈ្វេងយល់ មានខ្លែងឯក មានខ្លែងសិរី យើងមានឧបករណ៍ភ្លេងខ្មែរសម្រាប់តាំង ហើយមានចម្លាក់ស្បែក ចម្លាក់ថ្ម ចម្លាក់ឈើ និងផលិតផលវប្បធម៌ជាច្រើនទៀត»។

ចំណែកកម្មវិធីថ្មីៗមួយចំនួនទៀត មានដូចជាកម្មវិធីគំនូរផាត់ពណ៌ក្រដាស សម្រាប់កុមារ ដោយមានសរសេរខ្លឹមសារពាក់ព័ន្ធនឹងវប្បធម៌ និងចម្លាក់នៅតាមជញ្ជាំងប្រាសាទអង្គរវត្ត រូបចម្លាក់ព្រះបាទជ័យវរ្ម័នទី៧ ព្រះឥសូរ និងព្រះនរាយណ៍ជាដើម ដើម្បីឱ្យកុមារបានរៀនផាត់ពណ៌រូបគំនូរ និងស្គាល់ពីសិល្បៈឬរូបទាំងនោះ ។ មួយវិញទៀត ក៏មានកម្មវិធីកាត់ផ្កា ពីក្រណាត់ ដោយមានក្រុមសិល្បៈករចាំបង្ហាត់បង្រៀននៅទីនោះថែមទៀតផងដែរ។

លោកប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប បានសំណូមពរសាធារណៈជន ជាពិសេសយុវជន យុវនារី សូមចូលរួមទស្សនា និងសាកល្បងហាត់រៀនពីពិព័រណ៍សិល្បៈដែលមន្ទីរបានរៀបចំ ឱ្យបានច្រើនកុះករ ដើម្បីឈ្វេងយល់ពីមរតកវប្បធម៌របស់ជាតិ។

សំឡេងទី៣«សូមអំពាវនាវដល់ឯកឧត្តម លោកជំទាវ ពុកម៉ែបងប្អូន ជាពិសេសអ្នកខេត្តសៀមរាបទាំងអស់ សូមអញ្ជើញទៅទស្សនាទិវាវប្បធម៌ជាតិ៣មីនា លើកទី២៧ ខេត្តសៀមរាបឱ្យបានច្រើនកុះករ                 រយៈពេល៣ថ្ងៃ គឺថ្ងៃទី២១ដល់២៣ នៅក្បែរសួនច្បារព្រះរាជដំណាក់។ ហើយសុំឱ្យមានការចូលរួមឱ្យបានច្រើនកុះករ ឱ្យមានភាពអធិកអធម ហើយសុំជួយលើកទឹកចិត្តនិងគាំទ្រ ដោយសារកម្មវិធីនេះយើងមានភាពខ្វះខាត អ៊ីចឹងសូមអំពាវនាវសប្បុរសជនចូលរួមគាំទ្រ ដើម្បីយើងមានថវិកាខ្លះយើងទ្រទ្រង់រយៈពេល៣ថ្ងៃ »។

ជួបជាមួយលោកសុថា មានអាយុជាង២០ឆ្នាំ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាបបានបង្ហាញការគាំទ្រ នៅពេលមន្ទីរវប្បធម៌ប្រកាសអំពីការប្រារព្ធទិវាវប្បធម៌ជាតិ៣មីនា នៅក្នុងខេត្តសៀមរាប ដោយនំាមកនូវទស្សនីយភាពជាច្រើន ជាពិសេសការសម្តែងសិល្បៈបុរាណ ដើម្បីឱ្យកូនខ្មែរបានស្គាល់និងទស្សនា។ យុវជនរូបនេះ ចាត់ទុកការប្រារព្ធទិវាវប្បធម៌ជាតិនេះថា ជាការលើកតម្លៃវប្បធម៌របស់ដូនតា ដែលបានបន្សល់ទុក និងសំណូមពរដល់យុវជនដទៃទៀត ជួយគាំទ្រឱ្យបានច្រើនកុះករ។ 

សំឡេងទី៤«ខ្ញុំគិតថាសកម្មភាពនេះគឺជាការលើកតម្លៃ លើកកំពស់វប្បធម៌ ដូចជាការអភិរក្ស ការថែរក្សា ហើយចង់ឱ្យប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅខេត្តសៀមរាប ក៏ដូចជាបណ្តាខេត្តផ្សេងៗ អាចមកកម្សាន្តក្នុងព្រឹត្តិការណ៍វប្បធម៌នេះ ព្រោះមានការសម្តែងនូវសិល្បៈ។ ក្រៅពីនោះទេសចរអាចចូល                ទស្សនាប្រាង្គប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ។ ក្នុងនាមជាយុវជនខ្ញុំពិតជារំភើប និងគាំទ្រចំពោះសកម្មភាពរបស់ថ្នាក់ដឹកនាំ ដែលបានខិតខំបំពេញការងារ ក៏ដូចជារៀបចំកម្មវិធីនេះ សម្រាប់ឱ្យពលរដ្ឋខ្មែរ ជាពិសេសយុវជន ដូចជារូបខ្ញុំ នឹងទៅសិក្សាស្វែងយល់ និងចូលរួម ដើម្បីលើកតម្កើងឬលើកតម្លៃស្នាដៃដែលពួកគាត់បានរៀបចំឡើង »។

ចំណែកកញ្ញា រស់ សម្មាវត្តី ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាបដែរនោះក៏ បានឱ្យដឹងថា៖ ក្នុងនាមជាយុវជនខ្មែរម្នាក់ប្អូនពិតជាសប្បាយរីករាយ និងគាំទ្រឱ្យមានរៀបចំទិវាវប្បធម៌ជាតិ នៅក្នុងខេត្តសៀមរាប ព្រោះនេះជាសកម្មភាពមួយ ដែលបានបង្ហាញឬដាស់ស្មារតីយុវជន យុវនារីទាំងអស់ ឱ្យងាកមកឈ្វេងយល់ ថែរក្សាការពារ វប្បធម៌ដ៏ល្អផូរផង់របស់ជាតិ។ 

សំឡេងទី៥ «ទិវាវប្បធម៌ជាតិ៣មីនា ដែលនឹងត្រូវរៀបចំនៅថ្ងៃខាងមុខនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់យុវជនជំនាន់ក្រោយ ដោយសារទិវាវប្បធម៌នេះ ជាផ្នែកមួយយ៉ាងសំខាន់ដែលជួយអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ ឱ្យនៅគង់វង់យូរអង្វែង »។

លោកអ្នកនាងជាទីមេត្រី!

ស្ទើរតែរៀងរាល់ឆ្នាំ ខកខានតែក្នុងអំឡុងពេលវិបត្តិនៃជំងឺកូវីដ១៩ប៉ុណ្ណោះ ដែលមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន បានរួមគ្នាប្រារព្ធទិវាវប្បធម៌ជាតិ៣មីនា ដោយរៀបចំជាផ្ទាំងទស្សនីយភាពសិល្បៈវប្បធម៌ជាច្រើនទម្រង់ ដើម្បីបង្ហាញទៅកាន់សាធារណៈជនបានទស្សនាកំសាន្ត។ នេះជាឆ្នាំទី៣ហើយ ដែលទិវាវប្បធម៌ជាតិ៣មីនា ក្នុងខេត្តសៀមរាប បានរៀបចំមានលក្ខណៈទ្រង់ទ្រាយធំ ពោលគឺមានរយៈពេល៣ថ្ងៃ។ ជាមួយគ្នានេះ តាមរយៈសារាចរ របស់រាជ                      រដ្ឋាភិបាលកម្ពុជាស្តីពី៖ ការរៀបចំទិវាវប្បធម៌ជាតិ៣មីនា លើកទី២៧ ឆ្នាំ២០២៥នេះបានបង្ហាញឱ្យឃើញថា ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារៈសំខាន់មួយ របស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការៈរបស់បុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ ទន្ទឹមនឹងនេះ ទិវាវប្បធម៌ជាតិ ក៏ជាឱកាសដ៏មានតម្លៃដើម្បីចូលរួមបំផុសនូវមនសិការស្រឡាញ់ សិល្បៈវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងកេរ្តិ៍ដំណែលដូនតាជាច្រើនដែលជាដួងព្រលឹង និងអត្តសញ្ញាណជាតិ សម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប។ ជាមួយគ្នានេះ រាជ                 រដ្ឋាភិបាលគ្រប់អាណត្តិ ក៏ដូជាអាណត្តិទី៧នេះដែរ ក៏បានបង្ហាញនូវគោលនយោបាយ និង គាំទ្រ ក្នុងការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ ប្រកបដោយចីរភាព។ ដោយក្នុងសារាចររបស់រាជរដ្ឋាភិបាលកម្ពុជានោះដែរ ក៏បានកំណត់ ពេលវេលាសម្រាប់ប្រារព្ធទិវាវប្បធម៌ជាតិ យកក្នុងចន្លោះ ចាប់ពីថ្ងៃទី៣ ខែមីនា រហូតដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។ទាំងនេះក៏ដើម្បីឱ្យក្រសួង ស្ថាប័ន អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ អាចរៀបចំកម្មវិធី និងសកម្មភាពគាំទ្រនានា ដើម្បីប្រារព្ធទិវាវប្បធម៌ជាតិលើកទី២៧ ទាំងនៅទីតាំងផ្ទាល់ ឬនៅលើបណ្ដាញសង្គម ទៅតាមពេលវេលា សមរម្យណាមួយ នៅក្នុងរយៈពេលដែលបានកំណត់៕