វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី០៨ មេសា ២០២៥
អន្តរជាតិ៖ ក្នុងពេលទទួលស្វាគមន៍លោក Benjamin Netanyahu ប្រធានាធិបតីអ៉ីស្រាអែល នៅឯសេតវិមាន លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកបាននិយាយកាលពីថ្ងៃចន្ទថា លោកចង់ឱ្យសង្រ្គាមនៅតំបន់ហ្កាហ្សាបិទបញ្ចប់ ហើយវានិងអាចទៅរួចនៅក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក ត្រាំ បានបន្តថា "ខ្ញុំចង់ឃើញសង្រ្គាមនេះត្រូវបានបញ្ចប់ ហើយខ្ញុំគិតថាវានឹងឈប់នៅពេលណាមួយ ប្រហែលជាមិនយូទៀតនោះទេ"។ ចំណែកលោក Netanyahu បាននិយាយថា "បន្ទាប់ពីបទឈប់បាញ់កាលពីក្នុងខែមករា ដែលចំណាប់ខ្មាំងមួយចំនួនត្រូវបានដោះលែង អ៉ីស្រាអែលកំពុងធ្វើការលើកិច្ចព្រមព្រៀងមួយផ្សេងទៀត ដែលយើងសង្ឃឹមថានឹងទទួលបានជោគជ័យ"។ គួរបញ្ជាក់ថា ទន្ទឹមគ្នានឹងការអត្ថាធិប្បាយពីបំណងចង់ឱ្យបញ្ចប់សង្រ្គាម លោក ត្រាំ និងលោក Netanyahu ក៏បានពិភាក្សាគ្នាផងដែរ អំពីចក្ខុវិស័យសម្រាប់អនាគតនៃតំបន់ហ្កាហ្សា ដោយផ្អែកលើផែនការរបស់សហរដ្ឋអាមេរិក ដើម្បីគ្រប់គ្រង និងជម្លៀសប្រជាជនចេញពីទីនោះ៕