ទីក្រុងសេអ៊ូលបាននិយាយថា កូរ៉េខាងត្បូង-អាម៉េរិក នឹងធ្វើកិច្ចចរចាពាណិជ្ជកម្មនៅសប្តាហ៍នេះ

Narith | ថ្ងៃទី 21 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២១ មេសា ២០២៥

អន្តរជាតិ៖ ក្រសួងពាណិជ្ជកម្មរបស់ទីក្រុងសេអ៊ូលបាននិយាយថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិកនឹងធ្វើកិច្ចពិភាក្សាពាណិជ្ជកម្មនៅសប្តាហ៍នេះក្នុងទីក្រុងវ៉ាស៊ីនតោនតាមការស្នើសុំរបស់សហរដ្ឋអាម៉េរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Choi Sang-mok រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីពាណិជ្ជកម្ម Ahn Duk-geun នឹងជួបជាមួយតំណាងពាណិជ្ជកម្ម លោក Jamieson Greer និងលេខាធិការរតនាគារលោក Scott Bessent នៅខាងក្រៅកិច្ចប្រជុំនៃមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក។ កូរ៉េខាងត្បូងសង្ឃឹមថា នឹងកាត់បន្ថយពន្ធ ២៥% "ទៅវិញទៅមក" ដែលប្រធានាធិបតីលោក Donald Trump បានប្រកាសដាក់សម្រាប់ប្រទេសនេះ រួមជាមួយនឹងពន្ធខ្ពស់ដែលលោកបានដាក់ទៅលើប្រទេសមួយចំនួនទៀត។ គួរបញ្ជាក់ថា បើតាមសេចក្តីថ្លែងការណ៍បាននិយាយថា លោក Ahn នឹងចាកចេញនៅថ្ងៃពុធនេះ ប៉ុន្តែមិនបានបញ្ជាក់ពីរបៀបវារៈ ឬផ្តល់ព័ត៌មានលម្អិតផ្សេងទៀតនោះទេ៕