សម្ដេចធិបតីអះអាងថា ទំនាក់ទំនងរវាងកម្ពុជា ចិន កាន់តែរឹងមាំទៅមុខទៀត

Narith | ថ្ងៃទី 12 ខែ មេសា ឆ្នាំ 2025


វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ១២ ០៤ ២៥
ត្បូងឃ្មុំ៖ សម្ដេចធិបតីអះអាងថា ទំនាក់ទំនងរវាងកម្ពុជា ចិន មិនមានការបាត់បង់ មិនមានការប្រែប្រួលនោះទេ គឺមានតែបន្តរឹងមាំទៅមុខទៀត ។
ការអះអាងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ក្រោមឥណទានសហប្រតិបត្តិការពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនស្ថិតក្នុងខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១២ ខែមេសា  ឆ្នាំ២០២៥ ខណៈដែលមានអ្នកវិភាគ និងអ្នកព័ត៌មានមួយចំនួននៅក្រៅប្រទេស បានវិភាគថា ចាប់តាំងពីរាជរដ្ឋាភិបាលថ្មីឡើងមកទំនាក់ទំនងកម្ពុជា ចិន មានការធ្លាក់ចុះ មិនមានការជឿទុកចិត្ដគ្នា និងមិនចូលរួមជួយកម្ពុជាទៀតទេ។
ឆ្លើយតបចំពោះការវិភាគនេះ សម្ដេចធិបតីមានប្រសាសន៍ថា ក្នុងរយៈពេលជាង១៧ ខែនេះរាជរដ្ឋាភិបាលអណត្តិទី៧ ទំនាក់ទំនងរវាងកម្ពុជាចិនកាន់តែល្អប្រសើរ។ ការដាក់ឈ្មោះរបស់ប្រធានាធិបតីចិននៅលើផ្លូវគឺជាការថ្លែងអំណរគុណដល់សប្បុរសជនជាការធម្មតា។ ការវិនិយោគរបស់ភាគីចិននៅកម្ពុជាក៏ឈរនៅលំដាប់ទីមួយ ហើយទំនាក់ទំនងរវាងប្រទេសចិនក៏មិនមានការប្រែប្រួលនោះដែរក្នុងរយៈពេល ៦៧ឆ្នាំកន្លងមកនេះ។ទំនាក់ទំនងរវាងកម្ពុជាចិននិងបន្តដំណើរទៅមុខនិងកាន់តែរឹងមាំ។
ក្នុងន័យនេះ សម្តេចធិបតី បានបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងចិន មិនមានការប្រែប្រួល និងបន្តរឹងមាំទៅមុខទៀត ដោយផ្អែកលើមូលដ្ឋានដែលមានស្រាប់ក្នុងរយៈពេល ៦៧ឆ្នាំកន្លងមកនេះ និងផ្អែកលើការគោរពអធិបតេយ្យគ្នាទៅវិញទៅមក ការគោរពសិទ្ធិ និងការជួយគ្នាទៅវិញទៅមក ដោយមិនលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាឡើយ។
«កម្ពុជាពង្រឹងទំនាក់ទំនងជាមួយបណ្ដាប្រទេសទាំងអស់នៅលើពិភពលោក ហើយក្នុងនោះទំនាក់ទំនងកម្ពុជាចិន ក៏មិនមានអ្វីប្រែប្រួល គឺផ្អែកទៅលើមូលដ្ឋានដែលយើងមាន៦៧ ឆ្នាំមកនេះ ហើយយើងនឹងបន្ដរឹងមាំបន្ថែមទៀត ហើយក្នុងពេលឆាប់ៗនេះ ឯកឧត្ដមប្រធានាធិបតី ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា អ៊ីចឹងសូមជូនសារបញ្ជាក់បន្ថែមជូនដល់អ្នកសារព័ត៌មានអន្តរជាតិធំៗ ដែលធ្វើការវិភាគ ហើយសុំធ្វើការវិភាគបន្ដទៀតចុះ អ្វីដែលជាក់ស្ដែងទំនាក់ទំនងរបស់កម្ពុជាចិននៅតែបន្ដរឹងមាំ និងដើរលើគន្លងជួយគ្នាទៅវិញទៅមក ការគោរពអធិបតេយ្យគ្នាទៅវិញទៅមក ការគោរពសិទ្ធិ និងការជួយគ្នាទៅវិញទៅមក ដោយមិនលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាឡើយ។»
ទន្ទឹមនឹងនេះ សម្ដេចធិបតីបានបន្ថែមថា សមិទ្ធផលនាថ្ងៃនេះ សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ គឺបង្ហាញអំពីការបន្ដពង្រឹងទំនាក់ទំនងរវាងកម្ពុជា ចិន ដើម្បីផលប្រយោជន៍រួមរវាងប្រទេស ។ជាពិសេស ការជួយឧបត្ថមគាំទ្ររបស់ចិននៅតែបន្ដ ដើម្បីផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋ និងសេដ្ឋកិច្ចរបស់កម្ពុជា ៕

សម្ដេចធិបតីអះអាងថា ទំនាក់ទំនងរវាងកម្ពុជា ចិន កាន់តែរឹងមាំទៅមុខទៀត
សម្ដេចធិបតីអះអាងថា ទំនាក់ទំនងរវាងកម្ពុជា ចិន កាន់តែរឹងមាំទៅមុខទៀត
សម្ដេចធិបតីអះអាងថា ទំនាក់ទំនងរវាងកម្ពុជា ចិន កាន់តែរឹងមាំទៅមុខទៀត
សម្ដេចធិបតីអះអាងថា ទំនាក់ទំនងរវាងកម្ពុជា ចិន កាន់តែរឹងមាំទៅមុខទៀត
សម្ដេចធិបតីអះអាងថា ទំនាក់ទំនងរវាងកម្ពុជា ចិន កាន់តែរឹងមាំទៅមុខទៀត
សម្ដេចធិបតីអះអាងថា ទំនាក់ទំនងរវាងកម្ពុជា ចិន កាន់តែរឹងមាំទៅមុខទៀត