វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ ធនាគារពិភពលោកបាននិយាយថា ខ្លួនបានអនុម័តគម្រោងចំនួនពីរដើម្បីកែលម្អការតភ្ជាប់ការដឹកជញ្ជូន និងជំរុញសេវាសុខភាពនៅក្នុងតំបន់មីនដាណាវ ភាគខាងត្បូងប្រទេសហ្វីលីពីន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ បើយោងតាមធនាគារ ប្រជាជនហ្វីលីពីនយ៉ាងហោចណាស់ ១៩លាននាក់ត្រូវបានគេរំពឹងថានឹងទទួលបានអត្ថប្រយោជន៍ពីគម្រោងទាំងពីរនេះ។ គម្រោងទីមួយគឺមានចំនួន ៤៥៤,៩៤ លានដុល្លារអាម៉េរិក។ គម្រោងនេះនឹងផ្តល់ហិរញ្ញប្បទានដល់ការស្តារឡើងវិញ និងធ្វើឱ្យប្រសើរឡើងនូវច្រករបៀងផ្លូវធំដែលតភ្ជាប់ទីក្រុងចំនួនបីដែលមានកំពង់ផែ និងអាកាសយានដ្ឋានសំខាន់ៗនៅក្នុងទីក្រុងមីនដាណាវ។ គម្រោងទី២ គឺជាគម្រោងភាពធន់នឹងប្រព័ន្ធសុខភាពដែលមានតម្លៃ ៤៩៥,៦ លានដុល្លារ ដែលនឹងពង្រឹងបណ្តាញថែទាំសុខភាពដែលធន់នឹងអាកាសធាតុ កែលម្អកម្លាំងពលកម្ម និងអភិបាលកិច្ច និងលើកកម្ពស់សេវាសុខភាពដែលមានគុណភាពខ្ពស់នៅថ្នាក់ខេត្ត។ គួរបញ្ជាក់ថា គម្រោងទីពីរនឹងផ្តល់អាទិភាពដល់ខេត្តចំនួន ១៧ ដែលមានសមត្ថភាពទទួលបានសេវាថែទាំសុខភាព ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនចំនួន ១៧,៩ លាននាក់ រួមទាំងតំបន់ដែលស្ថិតនៅដាច់ពីគេ និងតំបន់ជួបការលំបាកផងដែរ៕