វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ អនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍បាននិយាយថា រដ្ឋាភិបាលស្រីលង្កាបានកំណត់ទីតាំងថ្មីចំនួន១០០ ជាកន្លែងទេសចរណ៍ និងគ្រោងនឹងវិនិយោគចំនួន ១ពាន់លានរូពី (៣,៤ លានដុល្លារអាម៉េរិក) ក្នុងការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធមូលដ្ឋាននៅក្នុងតំបន់ទាំងនេះ។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន Xinhua។ លោកបានបន្តថា ជាផ្នែកមួយនៃកម្មវិធីជាតិប្រទេសស្រីលង្កាមានសោភ័ណភាពស្អាត គឺមានគោលបំណងលើកកម្ពស់ប្រទេសប្រកបដោយចីរភាពខាងសីលធម៌ និងបរិស្ថាន ប្រទេសស្រីលង្កាក៏នឹងបង្កើតមជ្ឈមណ្ឌលសម្រាប់ភ្ញៀវទេសចរនៅឆ្នាំនេះផងដែរ។ គួរបញ្ជាក់ថា វិស័យទេសចរណ៍គឺជាប្រភពចំណូលបរទេសដ៏សំខាន់សម្រាប់ប្រទេសស្រីលង្កា។ ប្រទេសនេះមានគោលដៅទទួលបានភ្ញៀវទេសចរចំនួន ៣លាននាក់នៅក្នុងឆ្នាំនេះ៕