ប្រជាពលរដ្ឋ ចាត់ទុកដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋចិននៅកម្ពុជាបាន បង្ហាញឱ្យឃើញពីទំនាក់ទំនង ដ៏រឹងមាំលើគ្រប់វិស័យ ជាមួយនឹងផលប្រយោជន៍ជាច្រើនថែមទៀត

Narith | ថ្ងៃទី 17 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ ចេម ហួត ,យី វិច្ឆិកា,ជូន បូណា

ភ្នំពេញ៖ ប្រជាពលរដ្ឋ មន្ត្រីរាជការ សិស្សានុសិស្ស ដែលបានទៅទទួលដំណើរមកដល់របស់ ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានចាត់ទុកដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋចិននៅកម្ពុជានេះ ពិតជាបង្ហាញឱ្យឃើញពីទំនាក់ ទំនង ដ៏រឹងមាំលើគ្រប់វិស័យ ជាមួយនឹងផលប្រយោជន៍ជាច្រើន ជួយជំរុញមួយកម្រិតបន្ថែមទៀតដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគរបស់ចិនមកកម្ពុជាឱ្យកាន់តែច្រើន។
  
   លោក ហួត សេងហុង ជាគ្រូបង្រៀននៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសហ៊ុនសែនជម្ពូវ័ន បានបង្ហាញការពេញចិត្តចំពោះវត្តមានប្រធានាធិបតីចិនមកកម្ពុជានេះ។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ បង្ហាញពីភាពរឹងមាំរវាងកម្ពុជាចិន ដែលមិត្តភាពប្រវត្តិសាស្ត្រ ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងបង្កើនសារៈសំខាន់បន្ថែមទៀតដល់ចំណងមិត្តភាពដែកថែប និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយ រវាងប្រជាជាតិទាំងពីរ។
«យើងមានទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចប្រទេសទាំងពីរ ក្នុងការនាំចូលនាំចេញរវាងផលិតផលប្រទេសទាំងពីរមានភាពល្អប្រសើរច្រើន។ មានរោងចក្រចិនផ្តល់ការងារដល់ស្រុកខ្មែរយើង  អីចឹងអនាគតទៅសង្ឃឹមថា បានល្អច្រើន ។ ឃើញថាជំនួយឥតសំណងរបស់ចិនហ្នឹងច្រើនមែនដើម្បីសាងសង់ស្ពាន ផ្លូវថ្នល់ ឃើញមានឈ្មោះគាត់ស៊ីជីងពីង។»
   ចំណែកលោកស្រី គឹម សុថ្ថារ៉ាវី ប្រជាពលរដ្ឋរស់នៅខណ្ឌកំបូលរាជធានីភ្នំពេញបានបង្ហាញការសប្បាយរីករាយ និងសង្ឃឹមថា ក្រោយដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋចិននៅកម្ពុជានេះ នឹងនាំមកនូវវិនិយោគិនចិនកាន់តែច្រើនមកកម្ពុជា។ បន្ថែមពីនោះទៀត នឹងជួយជំរុញមួយកម្រិតបន្ថែមទៀតដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគរបស់ចិនមកកម្ពុជាឱ្យកាន់តែច្រើន។
 « ស្នើឱ្យនាំវិនិយោគធំៗមកម្ពុជាយើងកាន់តែច្រើនដូចជាមកធ្វើរោងចក្រ  ផ្នែកឧស្សាហកម្ម ពាណិជ្ជកម្មអីចឹង ដើម្បីឱ្យប្រទេសយើងកាន់តែរីកចម្រើន »។
   ជាមួយគ្នានេះ កញ្ញាសុជាតិ ជាសិស្ស បានបង្ហាញការពេញចិត្តយ៉ាងខ្លាំងចំពោះវត្តមានរបស់ប្រធានាធិបតីចិនមកកម្ពុជាពេលនេះ។ វត្តមានរបស់ប្រធានាធិបតីចិនមកកម្ពុជាពេលនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលនឹងធ្វើឱ្យកាន់តែរឹងមាំថែមទៀត នូវចំណងមិត្តភាពជាប្រពៃណីដែលត្រូវបានកសាងឡើងដោយថ្នាក់ដឹកនាំជាបន្តបន្ទាប់ នៃប្រទេស ទាំងពីរ។
សំឡេង៖ « មានអារម្មណ៍ថាសប្បាយចិត្ត ហើយគិតថាគាត់មកនេះ នាំការងារជាច្រើនមកកម្ពុជា  ជួយផ្នែករោងចក្រ និងសេដ្ឋកិច្ចយើងកាន់តែល្អលក្ខណៈថា ជាមិត្តយិនស៊ិន» ។
  សូមបញ្ជាក់ថា តាមយន្តហោះពិសេស នៅម៉ោងជាង១១ព្រឹកថ្ងៃទី១៧ខែមេសាឆ្នាំ២០២៥នេះ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងទទួលបដិសណ្ឋាកិច្ចស្វាគមន៍ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ជាមួយគ្នានេះ ក៏មានថ្នាក់ដឹកនាំមន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្សយ៉ាងច្រើនកុះករបានឈរនៅតាមដងផ្លូវហើយកាន់ទង់ជាតិកម្ពុជា-ចិន ជាមួយនឹងការបង្ហូតទង់ជាតិកម្ពុជា និងចិន អមជាមួយនឹងរូបថត ឯកឧត្តម ស៊ី ជីនពីង និងព្រះឆាយាល័ក្ខណ៍ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕