លោក ដូណាល់ ត្រាំ ស្កាត់ជួបលោក Taro Aso អតីតនាយករដ្ឋមន្ត្រីជប៉ុនក្នុងទីក្រុងញូវយ៉ក

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_9319-1

IMG_9318-1

អន្តរជាតិ៖ កាលពីថ្ងៃអង្គារលោក Taro Aso អតីតនាយករដ្ឋមន្ត្រីជប៉ុនជាឥស្សរជនខ្ពស់ម្នាក់នៅក្នុងជួរគណបក្សកាន់អំណាចសព្វថ្ងៃនៅជប៉ុន បានជួបជាមួយលោក ដូណាល់ត្រាំ អតីតប្រធានាធិបតីអាមេរិកដោយធ្វើឱ្យលោកក្លាយជាសម្ព័ន្ធមិត្តចុងក្រោយបំផុតមួយរបស់សហរដ្ឋអាមេរិក ដែលកំពុងព្យាយាមបង្កើតទំនាក់ទំនងជាមួយបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋរូបនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក Taro Aso មានអាយុ ៨៣ ឆ្នាំបច្ចុប្បន្នគឺជាអនុប្រធានគណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) បានចូលក្នុងអគារ Trump Tower ក្នុងសង្កាត់ Manhattan ទីក្រុងញូវយ៉ក កាលពីល្ងាចថ្ងៃអង្គារ និងបានជួបជាមួយលោក ដូណាល់ ត្រាំ រយៈពេលមួយម៉ោង។ នៅពេលលោក ត្រាំ នាំលោក Aso ដើរចូលក្នុងអគារលោកបានលើកឡើងថាលោក Aso គឺជាមនុស្សម្នាក់ដ៏គួរឱ្យគោរពនៅក្នុងប្រទេសជប៉ុន។ បើតាមសេចក្ដីរាយការណ៍របស់ក្រុមយុទ្ធនាការឃោសនារបស់លោក ត្រាំ និងលោក Aso បានពិភាក្សាគ្នាពីសារៈសំខាន់នៃសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងជប៉ុន ចំពោះសន្តិសុខ និងស្ថិរភាពក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងបញ្ហាប្រឈមជាមួយចិន និងកូរ៉េខាងជើង៕

Comments

Related posts