លោក Macron ប្រធានាធិបតីបារាំងថា មិនច្រានចោលលទ្ធភាពក្នុងការបញ្ជូនកងទ័ពលោកខាង លិចទៅជួយអ៊ុយក្រែនទេ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a40-13

a38-15

a39-12

អន្តរជាតិ៖ លោក Emmanuel Macron ប្រធានាធិបតីបារាំងបានប្រកាសពីការបោះជំហានថ្មីៗមួយ ចំនួនដើម្បីជំរុញការគាំទ្រអ៊ុយក្រែន នៅក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លាន ពានរបស់រុស្ស៉ី ជាមួយការសង្កត់ធ្ងន់ថាជម្រើសបញ្ជូនកងទ័ពលោកខាង លិចទៅជួយអ៊ុយក្រែន មិនអាចត្រូវបានច្រានចោលឡើយ ដើម្បីសម្រេចគោលដៅរបស់អឺរ៉ុប ក្នុងការយកឈ្នះទីក្រុងមូស្គូ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក Macron ធ្វើការកត់សម្គាល់បន្ទាប់ពីបានដឹកនាំកិច្ចប្រជុំមួយជាមួយបណ្ដាមេដឹកនាំអឺរ៉ុប ដើម្បីពិភាក្សាគ្នាពីសង្រ្គាមនៅអ៊ុយក្រែន។ ថ្លែងនាឱកាសនោះលោកបានគូស បញ្ជាក់ថា "យើងមានការជឿជាក់ថាការយកឈ្នះរុស្ស៉ីគឺជារឿងសំខាន់មិនអាចខ្វះបាន ដើម្បីសន្តិសុខ និងស្ថិរភាពក្នុងតំបន់អឺរ៉ុប"។ លោកបន្ថែមថា "ជាការពិតណាស់មិនមានចំពោះការបញ្ជូនកងទ័ពថ្មើរជើងលោកខាងលិចទៅកាន់អ៊ុយក្រែនដោយផ្ទាល់ក៏ពិតមែន តែក៏គ្មានជម្រើសណាមួយត្រូវបានច្រានចោលនោះដែរ ហើយយើងនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីធានាឱ្យបានថារុស្ស៉ីមិនអាចឈ្នះនៅក្នុងសង្រ្គាមនេះដាច់ខាត"។ គួរបញ្ជាក់ថា លោក Macron មិនបានបញ្ជាក់លម្អិតបន្ថែមពីគោលជំហររបស់បារាំងនោះទេ ដោយគ្រាន់តែលើកឡើងពីភាពចាំបាច់នៃយុទ្ធសាស្ត្រមិនច្បាស់លាស់៕

Comments

Related posts