សម្ព័ន្ធមិត្ត NATO មានបំណងបញ្ជូនប្រព័ន្ធការពារដែនអាកាសបន្ថែមឱ្យអ៊ុយក្រែន ប៉ុន្តែមិនមានការសន្យាច្បាស់លាស់ឡើយ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_6819

IMG_6822

អន្តរជាតិ៖ បណ្ដាប្រទេសជាសមាជិក NATO បានឯកភាពគ្នាថានឹងស្វះស្វែងរកការផ្គត់ផ្គង់ប្រព័ន្ធអាវុធការពារដែនអាកាសបន្ថែម ដើម្បីការពារអ៊ុយក្រែនពីការវាយប្រហារមីស៊ីលបាលិស្ទីគពីរុស្ស៉ីនាឱកាសបក្សសម្ព័ន្ធយោធាមួយនេះប្រារព្ធខួបកំណើត ៧៥ឆ្នាំរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ជាការបញ្ជាក់របស់លោក Jens Stoltenberg អគ្គលេខាធិការអង្គការ NATO បន្ទាប់ពីលោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបានជួបសមភាគី NATO និងបានទទូចសុំប្រព័ន្ធការពារដែនអាកាសបន្ថែម ជាពិសេសខែលប្រឆាំងមីស៊ីល Patriot របស់សហរដ្ឋអាមេរិក។ ព្រមពេលជាមួយគ្នាលោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក ក៏បានសង្កត់ធ្ងន់ដែរថា ការគាំទ្របន្ថែមសម្រាប់អ៊ុយក្រែនគឺជារឿងសំខាន់បំផុតជាពិសេសខណៈប្រទេសមួយចំនួនដូចជាចិន កូរ៉េខាងជើង និងអ៉ីរ៉ង់កំពុងគាំទ្រដល់ការពង្រឹងសមត្ថភាពផលិតនៃឧស្សាហកម្មអាវុធរុស្ស៉ី ក៏ប៉ុន្តែបណ្ដាប្រទេសជាសមាជិក NATO មិនបានធ្វើការសន្យាជាក់លាក់ណាមួយទេ។ គួរបញ្ជាក់ថា បណ្ដារដ្ឋមន្ត្រីនៃប្រទេសជាសមាជិក NATO ក៏បានឯកភាពគ្នាផងដែរថានឹងចាប់ផ្ដើមផែនការសម្រាប់ការដើរតួនាទីមួយក្នុងការសម្របសម្រួលជំនួយដើម្បីជួយអ៊ុយក្រែនបន្តតស៊ូប្រយុទ្ធប្រឆាំងជាមួយរុស្ស៊ី៕

Comments

Related posts