សភាអ៊ីស្រាអែល គាំទ្រការប្រឆាំងរបស់លោក Netanyahu ចំពោះការបង្កើតរដ្ឋប៉ាឡេស្ទីនជា ឯកតោភាគី

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_1034

IMG_1030-1

អន្តរជាតិ៖ កាលពីថ្ងៃពុធ សភាអ៊ីស្រាអែលបានបោះឆ្នោតដើម្បីគាំទ្រសេចក្តីប្រកាសរបស់លោក Benjamin Netanyahu នាយករដ្ឋមន្រ្តីដែលប្រឆាំងនឹងការបង្កើតរដ្ឋប៉ាឡេស្ទីនជា "ឯកតោភាគី" បន្ទាប់ពីមានការអំពាវនាវជាអន្តរជាតិឱ្យមានការស្តារឡើងវិញនូវកិច្ចខិតខំប្រឹងប្រែងដើម្បីឈានទៅដល់ដំណោះស្រាយរដ្ឋពីរ ចំពោះជម្លោះអស់ជាច្រើនទសវត្សរ៍មកនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ គណបក្ស Likud របស់លោក Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមាជិកសភាចំនួន ៩៩ នាក់ក្នុងចំណោម ១២០ នាក់បានបោះឆ្នោតគាំទ្រសេចក្តីប្រកាសដែលត្រូវបានអនុម័តដោយរដ្ឋាភិបាល។ ជំហររបស់អ៊ីស្រាអែលក៏និយាយផងដែរថា រាល់កិច្ចព្រមព្រៀងអចិន្ត្រៃយ៍ជាមួយប៉ាឡេស្ទីនត្រូវតែឈានដល់តាមរយៈការចរចាដោយផ្ទាល់រវាងភាគីនានា ហើយមិនត្រូវរងឥទ្ធិពលពីការណែនាំអន្តរជាតិឡើយ។ លោក Netanyahu បាននិយាយថា "សភាបានប្រមូលផ្តុំគ្នាក្នុងសំឡេងភាគច្រើនលើសលប់ប្រឆាំងនឹងការប៉ុនប៉ងដាក់បន្ទុកលើពួកយើងនូវការបង្កើតរដ្ឋប៉ាឡេស្ទីន ដែលនឹងមិនត្រឹមតែបរាជ័យក្នុងការនាំមកនូវសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កគ្រោះថ្នាក់ដល់រដ្ឋអ៊ីស្រាអែលផងដែរ"៕

Comments

Related posts