លោក Netanyahu ថាកាល បរិច្ឆេទវាយលុកចូលទីក្រុង Rafah ត្រូវបានកំណត់រួចរាល់

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_7251

IMG_7253

អន្តរជាតិ៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៉ីស្រាអែលបាននិយាយថា កាលបរិច្ឆេទមួយត្រូវបានកំណត់រួចរាល់ហើយសម្រាប់វាយលុករបស់អ៉ីស្រាអែលចូលទីក្រុង Rafah ជាទីជម្រកជ្រកកោនចុងក្រោយបំផុតរបស់ប្រជាជនប៉ាឡេស្ទីនដែលបានភៀសខ្លួនពីសង្រ្គាម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌ មាន Reuters។ លោក Netanyahu បានគូសបញ្ជាក់ថា "នៅថ្ងៃនេះខ្ញុំទទួលបានរបាយការណ៍លម្អិតមួយស្ដីពីកិច្ចចរចាក្នុងទីក្រុងគែរ។ យើងកំពុងប្រឹងប្រែងឥតឈប់ឈរ ដើម្បីសម្រេចគោលដៅរបស់យើង ហើយគោលដៅចម្បងបំផុតនោះគឺរំដោះចំណាប់ខ្មាំងទាំងអស់ និងសម្រេចឱ្យបានជ័យជម្នះទាំងស្រុងលើក្រុមហាម៉ាស"។ តាមលោក Netanyahu ជ័យជម្នះរបស់អ៉ីស្រាអែល គឺតម្រូវឱ្យមានការវាយលុកចូលទីក្រុង Rafah និងកម្ចាត់កងពលរបស់ក្រុមហាម៉ាសដែលលោកអះអាងថា មានមូលដ្ឋានក្នុងទីក្រុងមួយនេះ ហើយកាលបរិច្ឆេទត្រូវបានកំណត់រួចរាល់ហើយ។ លោក Netanyahu មិនបានបញ្ជាក់លម្អិតពីកាលបរិច្ឆេទនេះទេ ខណៈកិច្ចចរចាស្វែងរកបទឈប់បាញ់បានចាប់ផ្ដើមឡើងវិញក្នុងទីក្រុងគែរ ប្រទេសអេហ្ស៉ីប រីឯសម្ព័ន្ធមិត្តរបស់អ៉ីស្រាអែល ក្នុងនោះមានទាំងសហរដ្ឋអាមេរិកបានបង្ហាញជំហរប្រឆាំងជំទាស់នឹងប្រតិបត្តិការយោធាក្នុងទីក្រុង Rafah៕

Comments

Related posts