អ៊ីរ៉ង់ អំពាវនាវឱ្យមានកិច្ចប្រជុំបន្ទាន់មួយនៃអង្គការសហប្រតិបត្តិការអ៊ីស្លាម OIC ខណៈអ៊ីស្រាអែលនិង ក្រុមហាម៉ាស់ប៉ាឡេស្ទីនកំពុងប្រយុទ្ធគ្នា

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a9-13

a6-22

a7-18

a8-18

a9-13

អន្តរជាតិ៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយថា ប្រទេសអ៊ីរ៉ង់បានអំពាវនាវឱ្យមាន កិច្ចប្រជុំបន្ទាន់នៃអង្គការសហប្រតិបត្តិការអ៊ីស្លាម OIC ខណៈដែលការប្រយុទ្ធគ្នាកាន់តែខ្លាំង រវាង កងកម្លាំងហាម៉ាស់ និងកងកម្លាំងអ៊ីស្រាអែល បន្ទាប់ពីមានការវាយប្រហារកាលពីចុងសប្តាហ៍លើប្រទេស អ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក Nasser Al-Kanaani អ្នកនាំពាក្យអង្គការសហប្រតិបត្តិការឥស្លាមបាននិយាយថា "ទីក្រុងតេហេរ៉ង់ បានអំពាវនាវឱ្យ មានកិច្ចប្រជុំបន្ទាន់នៃអង្គការសហប្រតិបត្តិការអ៊ីស្លាមដើម្បីពិភាក្សាអំពីការវិវឌ្ឍន៍ក្នុងតំបន់"។ អ៊ីរ៉ង់បាននិយាយថា ខ្លួនមិនជាប់ពាក់ព័ន្ធនឹងការវាយប្រហារដែលក្រុមហាម៉ាស់បានសម្លាប់ជនជាតិ អ៊ីស្រាអែលចំនួន ៧០០នាក់ ហើយជនជាតិប៉ាឡេស្ទីនជាង ៤០០ នាក់ក៏ត្រូវបានសម្លាប់ផងដែរ។ លោក Anthony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបាននិយាយថា មិនមានភស្តុតាងណាមួយដែលថា អ៊ីរ៉ង់ នៅពីក្រោយការវាយប្រហារនាពេលថ្មីៗនេះលើអ៊ីស្រាអែលនោះទេ។ ការវាយប្រហាររបស់ក្រុមហាម៉ាស់ ដែលជាការលុកលុយដ៏ធំបំផុតក្នុងប្រទេសអ៊ីស្រាអែលក្នុងរយៈពេលជាច្រើនទសវត្សរ៍ បានកើតឡើង ស្របពេលជាមួយនឹងចលនាគាំទ្រដោយសហរដ្ឋអាមេរិក ក្នុងការជំរុញប្រទេសអារ៉ាប៊ីសាអូឌីត ឆ្ពោះទៅ រកការធ្វើឱ្យទំនាក់ទំនងធម្មតាជាមួយអ៊ីស្រាអែល ជាថ្នូរនឹងកិច្ចព្រមព្រៀងការពារជាតិរវាងទីក្រុង វ៉ាស៊ីនតោន និងទីក្រុងរីយ៉ាត។ ទង្វើបែបនេះបានរារាំងការស្តារទំនាក់ទំនងគ្នាឡើងវិញនាពេលថ្មីៗនេះរវាងអារ៉ាប៊ីសាអូឌីត និងទីក្រុងតេហេរ៉ង់៕

Comments

Related posts