លោក Pierre Tami (សែន សិលា)នៅប្រទេសស្វីស បង្ហាញអារម្មណ៍សប្បាយដោយបានបម្រើការងារជូន សម្តេចតេជោ និងប្រទេសកម្ពុជា

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា 

ភ្នំពេញៈ លោក Pierre Tami (សែន សិលា)នៅប្រទេសស្វីស បង្ហាញអារម្មណ៍សប្បាយដោយបានបម្រើការងារជូន សម្តេចតេជោ និងប្រទេសកម្ពុជា ជាពិសេសជួយកុមារកម្ពុជា ដើម្បីឈានទៅ សម្រេចគោលដៅ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ ។ 

 

ក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត ឱ្យ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ លោក Pierre Tami (សែន សិលា) ត្រូវបានគេស្គាល់ ថាមានឈ្មោះ សែន សិលា ជាឈ្មោះ ភាសាខ្មែរ ផ្ដល់ដោយ សម្តេចតេជោ ក្នុងពេលដែលសម្ដេចមានតួនាទីជា នាយករដ្ឋមន្ត្រី ជាការទទួលស្គាល់នូវស្នាដៃ ដែលលោកបានធ្វើជូនកម្ពុជាយើង ហើយបច្ចុប្បន្ន លោក សែនសិលា ជា សហគ្រិនសង្គម។

 

 

លោក សែន សិលា បានគោរពអរគុណ សម្តេចតេជោ ជាអនេក ដែលសម្ដេច បានឆ្លៀតពេលដ៏មមារញឹក អនុញ្ញាតអោយ លោកមានកិត្តិយស ចូលជួបសម្ដែងការគួរសមនៅថ្ងៃនេះ។ លោក សិលា បាន គោរពអបអរសាទរចំពោះ សម្តេចតេជោ ដែលត្រូវបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាថ្មីៗនេះ ។ រំលឹកពីពេលវេលាដែល លោក សិលា និង កូនស្រី បានជួបសម្តេចតេជោ ដំបូងនៅឆ្នាំ១៩៩៧ នៅក្រុងកំពង់សោម លោកបានលើកឡើងថា ប្រវត្តិសាស្ត្រកម្ពុជាបានកត់ត្រាយ៉ាងច្បាស់នូវ ភាពជោគជ័យរបស់សម្តេចតេជោ ក្នុងការកសាងកម្ពុជា ចាប់តាំងទសវត្ស៨០មក ឱ្យទទួលបាននូវសន្តិភាពពេញលេញ និង កំពុងស្ថិតនៅក្នុងសករាជថ្មីនៃការអភិឌ្ឍកាន់តែរីកចម្រើនឥតឈប់ឈរ។

លោក សិលា ពិតជាមានក្តីសប្បាយរីករាយ និងបានគោរពអរគុណ សម្តេចតេជោ ដែលបានអនុញ្ញាតឱ្យ លោក បានបម្រើការងារជូន សម្តេច និង ប្រទេសកម្ពុជា ជាពិសេសជួយកុមារកម្ពុជា ដោយបានកៀរគរអ្នកវិនិយោគមកកម្ពុជា ក៏ដូចជាការអមដំណើរគណៈប្រតិភូកម្ពុជា ទៅដាវូស ប្រទេសស្វីសជាច្រើនលើក ។

 

លោក សិលា បានបន្តទៀតថា លោកពិតជាមានកិត្តិយសណាស់ ដែលបានធ្វើការជាមួយ ថ្នាក់ដឹកនាំ វ័យ ក្មេង ដូចជា ឯកឧត្ដម ហ៊ុនមានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅក្នុងវិស័យបដិសណ្ឋាកិច្ច ផលិតកម្មអាហារ ដោយប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិជ្ជា ។ លោក រីករាយណាស់ដែលឃើញ កម្ពុជា បានកសាងធនធានមនុស្ស មានយុវជនវ័យក្មេងដឹកនាំ  និងនាំមកនូវបច្ចេកវិទ្យា វិទ្យាសាស្ត្រ សម្រាប់ការអភិវឌ្ឍប្រទេស ។ នៅពេលនេះ សេដ្ឋកិច្ចរបស់កម្ពុជា ជាសេដ្ឋកិច្ចដែលផ្អែកលើជំនាញ ដែលនឹងអនុញ្ញាតឱ្យឈានទៅ សម្រេចគោលដៅ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ឆ្នាំ២០៣០ ។ ទោះបីជាពេលនេះមានការផ្ទេរការដឹកនាំទៅអ្នកជំនាន់ថ្មីក៏ដោយ ក៏វត្តមានរបស់សម្តេចតេជោ ជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅតែមានសារៈសំខាន់សម្រាប់ការអភិឌ្ឍន៍ប្រទេសកម្ពុជា ។ លោកមានបំណងចង់បម្រើ សម្តេចតេជោ បន្តទៀត និងសូមទទួលនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ម្តេច ។

 

ជាកិច្ចឆ្លើយតប សម្តេចតេជោ បានអរគុណ លោក សិលា ដែលបានរំឰក អំពីអតីតកាលនៃការជួប លោកនិង កូនស្រី នៅ១៩៩៧នៅកំពង់សោម ។ យើងបានសន្តិភាព និង ស្ថិរភាពជាង ២៥ឆ្នាំហើយ គិតចាប់ពីឆ្នាំ១៩៩៨ មក។ កាលពី៨ខែមុន សម្តេចតេជោបានសម្រេចចិត្តផ្ទេរការដឹកនាំទៅអ្នកជំនាន់ថ្មី ហើយ ជាលទ្ធផល មរតសន្តិភាពនៅតែមានបន្ត កំណើនសេដ្ឋកិច្ចក៏នៅតែមានបន្តផងដែរ ។ គណៈរដ្ឋមន្ត្រីថ្មី ធ្វើការយ៉ាងល្អ ដោយរក្សាបាននូវស្ថិរភាព និង កំពុងបន្តជំរុញការអភិវឌ្ឍន៍។

 

សម្តេចតេជោ បានគូសបញ្ជាក់ថា កាលពីឆ្នាំ១៩៨៧ សម្តេច បានកំណត់អទិភាព ៤ គឺ << ទឹក ផ្លូវ ភ្លើង មនុស្ស  >> បន្ទាប់មកកាលពីជាង១០ឆ្នាំមុននេះ សម្តេចតេជោ ក៏បានប្ដូរដាក់ មនុស្ស មកជាអាទិភាពទី១ វិញ។ រាជរដ្ឋាភិបាលថ្មី បានដាក់មុំទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ជាមុំ បច្ចេកវិទ្យា និង បានដាក់គោលនយោបាយបណ្តុះបណ្តាលវិជ្ជាជីវៈយុវជនចំនួន ១.៥ លាននាក់ ហើយសេដ្ឋកិច្ចកម្ពុជា គឺផ្អែកលើចំណេះដឹង និងជំនាញ។

 

សម្តេចតេជោ បានអរគុណ លោក សែន សិលា ដែលបានជួយបណ្តុះបណ្តាលជំនាញខាងបដិសណ្ឋាកិច្ច កន្លងមក និង លើកទឹកចិត្តឱ្យបន្តការបណ្ដុះបណ្ដាលនេះបន្ថែមទៀតទៀត ។

ជាចុងក្រោយ សម្តេចតេជោ បានយល់ព្រមស្នើតែងតាំង លោក សែន សីលា ជាទីប្រឹក្សា សម្ដេចតេជោ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា៕11359B53-00E7-47AB-87FC-FB0B9949F1515925D340-867B-47E6-9654-917C3A268CD0057EE95A-4D40-49C7-91D4-25ED01768EF9424DFA41-F30C-4C58-B53D-19AEAEBC6BBB

AABC3E18-D9BF-416F-B2DE-6C6D0697C0EA

Comments

Related posts