រុស្ស៊ីចង់កោះប្រជុំក្រុមប្រឹក្សាសន្តិសុខ UN សាជាថ្មី ស្ដីពីសង្រ្គាមអ៊ីស្រាអែល និងហាម៉ាស

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

s-12

s1-30

អន្តរជាតិ៖ ឯកអគ្គរដ្ឋទូតរងរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថា រុស្ស៊ីមានបំណង កោះប្រជុំក្រុមប្រឹក្សាសន្តិសុខ UN ជាថ្មីម្ដងទៀត ស្ដីពីស្ថានភាពមនុស្សធម៌ក្នុងតំបន់ហ្កាហ្សា និង សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក Dmitry Polyansky ឯកអគ្គរដ្ឋទូតរងរុស្ស៊ីប្រចាំ UN បានបញ្ជាក់ថា "ពិតប្រាកដណាស់ យើងនឹងកោះប្រជុំក្រុមប្រឹក្សាសន្តិសុខថ្មីមួយ ហើយខណៈការអនុវត្តជាក់ស្ដែង បានបង្ហាញថា គ្មាននរណាម្នាក់ក្រៅតែពីយើងដែលហ៊ានធ្វើដូច្នេះទេ"។ ក៏ប៉ុន្តែលោកមិនបានបញ្ជាក់ថា តើរុស្ស៊ីដែលជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខមួយក្នុងចំណោម ៥ នោះនឹងកោះប្រជុំនៅពេល ណានោះទេ។ គួរបញ្ជាក់ថា រុស្ស៊ីបានកោះប្រជុំក្រុមប្រឹក្សាសន្តិសុខម្ដងរួចហើយ កាលពីថ្ងៃចន្ទសប្ដាហ៍ កន្លងទៅនេះ ប៉ុន្តែដំណោះស្រាយលើបទឈប់បាញ់ស្នើឡើងដោយទីក្រុងម៉ូស្គូមិនត្រូវបានអនុម័តនោះទេ ដោយសារតែមានការជំទាស់ពីសមាជិកក្រុមប្រឹក្សាមួយចំនួន ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក ដែល បានរិះគន់ ដំណោះស្រាយនេះសម្រាប់ការមិនបានលើកនិយាយពីក្រុមហាម៉ាស៕

Comments

Related posts