UN៖ សហគមន៍អន្តរជាតិ មិនត្រូវបំភ្លេចប្រទេសស៊ូដង់ ដែលមានវិបត្តិដោយសង្គ្រាមឡើយនិងអំពាវនាវឱ្យមានការផ្តល់ជំនួយមូលនិធិជាបន្ទាន់

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a25-40

a26-38

អន្តរជាតិ៖ អង្គការសហប្រជាជាតិ បានជំរុញឱ្យប្រទេសនានា កុំភ្លេចជនស៊ីវិលដែលជាប់ក្នុងសង្រ្គាមនៅប្រទេសស៊ូដង់ ហើយបានអំពាវនាវស្វែងរកជំនួយថវិកាចំនួន ៤,១ពាន់លានដុល្លារ ដើម្បីបំពេញតម្រូវការមនុស្សធម៌ និងគាំទ្រដល់ជនដែលបានភៀសខ្លួនទៅកាន់ប្រទេសជិតខាង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ សង្រ្គាមរយៈពេល ១០ ខែរបស់ប្រទេសស៊ូដង់រវាងកងទ័ពជាតិរបស់ខ្លួន និងកងកម្លាំងប៉ារ៉ាយោធាបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសបង្កឱ្យមានការព្រមានអំពីបញ្ហា និងបានជម្លៀសប្រជាជនរាប់លាននាក់នៅក្នុង និងក្រៅប្រទេស។  បើយោងតាមអង្គការ សហប្រជាជាតិបានឱ្យដឹងថា ពាក់កណ្តាលនៃចំនួនប្រជាជនស៊ូដង់ ដែលមានប្រហែល ២៥លាននាក់កំពុងត្រូវការជំនួយមនុស្សធម៌ និងការការពារជាបន្ទាន់ ខណៈដែលមនុស្សជាង ១,៥ លាននាក់បាន ភៀសខ្លួនទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តាល ឆាដ អេហ្ស៊ីប អេត្យូពី និងស៊ូដង់ខាងត្បូង។ ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) និងទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បានចាប់ផ្តើមការអំពាវនាវរួមគ្នា សម្រាប់ថវិកាចំនួន ២,៧ ពាន់លានដុល្លារ ដើម្បីផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនចំនួន ១៤,៧ លាននាក់។ លោក Martin Griffiths ប្រធានជំនួយរបស់អង្គការសហប្រជាជាតិបានប្រាប់អ្នកការទូតនៅអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវថា "ប្រទេសស៊ូដង់នៅតែបន្តត្រូវបានសហគមន៍អន្តរជាតិបំភ្លេចចោល"៕

Comments

Related posts