ប្រមុខ UN ថាការស្លាប់របស់បុគ្គលិកជំនួយមនុស្សធម៌នៅតំបន់ហ្គាហ្សា «ជារឿងមិនអាចទទួលយកបាន»

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_6587

IMG_6596

អន្តរជាតិ៖ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានហៅការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា ដែល បានសម្លាប់បុគ្គលិកជំនួយចំនួនប្រាំពីរនាក់ថា "មិនអាចទទួលយកបាន" ហើយបាននិយាយថា វាបង្ហាញពីតម្រូវការសម្រាប់បទឈប់បាញ់ជាបន្ទាន់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។ បុគ្គលិកប្រាំពីរនាក់នៃកម្មវិធីជំនួយអាហារសប្បុរសធម៌ World Central Kitchen ដែលបង្កើតឡើង និងគ្រប់គ្រងដោយមេចុងភៅដ៏ល្បីល្បាញសញ្ជាតិអេស្ប៉ាញ-អាមេរិក លោក José Andres ត្រូវបានស្លាប់នៅក្នុងទឹកដីប៉ាឡេស្ទីនផងដែរ។ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានទទួលស្គាល់ថា កងកម្លាំងអ៊ីស្រាអែល "បានកំណត់គោលដៅដោយអចេតនា" ទៅលើក្បួនរថយន្តរបស់ក្រុមនេះ។ ក្នុងចំណោមអ្នកស្លាប់មានបុគ្គលិកអូស្ត្រាលី អង់គ្លេស ប៉ាឡេស្ទីន ប៉ូឡូញ និងអាមេរិក-កាណាដា។ ថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ លោក Guterres បាននិយាយថា ឧបទ្ទវហេតុនេះបាននាំឱ្យ "ចំនួនបុគ្គលិកជំនួយមនុស្សធម៌ ដែលត្រូវបានស្លាប់នៅក្នុងជម្លោះនេះឡើងដល់ ១៩៦ នាក់ រួមទាំងបុគ្គលិកអង្គការសហប្រជាជាតិជាង ១៧៥ នាក់"៕

Comments

Related posts