អភិបាលរងខេត្តប៉ៃលិន ណែនាំដល់អាជ្ញាធរឱ្យបង្កើននិងពង្រឹងសកម្មភាព ការងារបម្រើប្រជាពលរដ្ឋថែមទៀត

 

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោក មួន ចរិយា                                                                                                 

ប៉ៃលិន៖   លោក ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍ណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើន និងពង្រឹងសកម្មភាពការងារឱ្យមានប្រសិទ្ធភាពទ្វេដងថែមទៀត ដើម្បីផ្ដល់ភាពកក់ក្ដៅនិង បង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ លើការដឹកនាំរបស់រាជរដ្ឋាភិបាលបន្តថែមទៀត។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយត្រៀមលក្ខណៈសម្បត្តិសម្រាប់ការចូលរួមសន្និសីទសារព័ត៍មាននៅទីស្តីការគណៈរដ្ឋមន្រ្តី ស្តីពី”វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នាព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២១ លោកអភិបាលរង ខេត្តបានក្រើនរំលឹកដល់ អាជ្ញាធរនិងអង្គភាពពាក់ព័ន្ឋទាំងអស់ត្រូវយកចិត្តទុកដាក់ នឹងការងារឱ្យមានលក្ខណៈល្អប្រសើរលើគ្រប់វិស័យជាពិសេសការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ។

លោកសង្កត់ធ្ងន់ថា អាជ្ញាធរមានសមត្ថកិច្ចជំនាញទាំងអស់ គឺចាប់ពីពេលនេះទៅ ត្រូវបង្កើននិងពង្រឹងសកម្មភាពការងារ ឱ្យបានសស្រាក់សស្រាំ និងប្រឹងប្រែង ឱ្យអស់ពីកម្លាំងកាយកម្លាំងចិត្ត ប្រាជ្ញាស្មារតី ពិសេសការចូលរួម រក្សាការពារ ឱ្យបានល្អប្រសើរថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា កិច្ចប្រជុំផ្សព្វផ្សាយត្រៀមលក្ខណៈសម្បត្តិសម្រាប់ការចូលរួម សន្និសីទ សារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្រ្តី ស្តីពី”វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់នាពេលនោះ ក៏មានការអញ្ជើញ ចូលរួមពីសំណាក់ លោកនាយក នាយករងរដ្ឋបាលខេត្ត លោក-លោកស្រី អភិបាល-អភិបាលរង ក្រុង-ស្រុក និង លោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្ត ព្រមទាំង មេឃុំ-ចៅសង្កាត់ផងដែរ ដើម្បីដោះស្រាយបញ្ហានានាជួនប្រជាពលរដ្ឋ ឱ្យទទួលបាន សេវាសាធារណៈល្អប្រសើរ៕91A5A1D1-4AD5-4123-B317-B4AEF32BEBAC09B6162E-3101-4801-A881-BC72CE9085059506865A-FB89-438D-A7CA-905ED79FA2139D626AC2-97F8-40BB-8670-2AE0CB8AFC2A75410F84-B98A-4521-8561-1BE543F5A3178DABBF95-7900-43CA-8E9B-B7A87CC39E79A6B63EA2-29BB-4A02-BCB3-6C146C8307AFB8C373A1-B677-4C03-B457-6A6B7DE59DFF732185A7-5EAC-43EB-8BD1-E090FEB1B70E

Comments

Related posts