ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ជាង៤២ម៉ឺនគ្រួសារហើយបានទទួលអំណោយពីរដ្ឋបាលរាជធានីភ្នំពេញ

វិទ្យុជាតិកម្ពុជា
ភ្នំពេញ ៖ ក្នុងរយៈពេលជិត ១ខែនេះ ពោលគឺចាប់ពីថ្ងៃទី ១៩ ខែមេសា ដល់ថ្ងៃទី១៧ ខែឧសភានេះ អាជ្ញាធររាជ ធានីភ្នំពេញ សហការជាមួយកងកម្លាំងកងទ័ព បានដឹក ជញ្ជូនស្បៀងអាហារ ទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ បានជាង៤២ម៉ឺនគ្រួសារហើយ។
   ជាក់ស្តែងនៅថ្ងៃទី១៧ខែ ឧសភានេះ អាជ្ញាធររាជធានីភ្នំពេញ បានបន្តចែកជូនស្បៀងអាហារជូនប្រជាពល រដ្ឋនៅតំបន់បិទខ្ទប់ ចំនួន ១៦៩០០គ្រួសារបន្ថែមទៀត ។

photo_2021-05-17_11-27-21-1
    មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ៖សម្រាប់ថ្ងៃទី១៧ ខែឧសភានេះ អាជ្ញាធររាជធានីភ្នំពេញ បានបន្តចែកជូនស្បៀង អាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ចំនួន១៦៩០០ គ្រួសារបន្ថែមទៀត ហើយក្នុងចំនួននេះ បានចែកជូនទៅ ប្រជាពលរដ្ឋរស់នៅខណ្ឌមាន ជ័យចំនូន៣០០០គ្រួសារ ខណ្ឌដង្កោ៥០០គ្រួសារ ខណ្ឌសែនសុខ ១០០០គ្រួសារខណ្ឌព្រែកព្នៅ ៨០០គ្រួសារ ខណ្ឌឬស្សីកែវចំនួន៥០០០ គ្រួសារ ខណ្ឌដូនពេញចំនួន ២០០គ្រួសារ ខណ្ឌ៧មករា ៣០០គ្រួសារ ខណ្ឌទួលគោក ១០០០គ្រួសារ ខណ្ឌបឹង កេងកង៥០០គ្រួសារ ខណ្ឌច្បារអំពៅចំនួន១៦០០ គ្រួសារ និងខណ្ឌកំបូលចំនួន ៣០០០គ្រួសារ ។

photo_2021-05-17_11-27-22
  មន្ត្រីដដែលបន្តថា ចាប់ពីថ្ងៃទី១៩ ខែមេសា ដល់ថ្ងៃទី ១៧ខែ ឧសភានេះ អាជ្ញាធររាជធានីភ្នំពេញ ក្រោមការណែ នាំនិងបញ្ជាពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សហការជាមួយកងទ័ពជើង គោក បានដឹកជញ្ជូនស្បៀង អាហារ ទៅចែកជូនប្រជាពល រដ្ឋក្នុងតំបន់បិទខ្ទប់នៅរាជធា នីភ្នំពេញ បានចំនួន ៤២ ៧៧៥២ គ្រួសារហើយ ។

photo_2021-05-17_11-27-21 (2)
     គួរបញ្ជាក់ថា អនុវត្តន៍តាមបទបញ្ជារបស់ឯកឧត្តមឧត្តម សេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកង យោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ពាក់ព័ន្ធនឹងសកម្មភាពមនុស្ស ធម៌ខាងលើនេះ បានប្រើ ប្រាស់កងកម្លាំងទ័ពជើងគោក ចំនួន២០៦នាក់ និងរថយន្ត ៦២គ្រឿង ដោយសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញក្នុងការដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានី ដែលមានដូចជា អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខ ជាដើម ដើម្បីរំលែក ទុក្ខលំបាកប្រជាពលរដ្ឋ នៅតំបន់បិទខ្ទប់៕

Comments

Related posts