ហាមរថយន្តដឹកទំនិញធុនធ្ងន់មិនឱ្យចរាចរលើកំណាត់ផ្លូវ៦ខ្សែ ក្នុងក្រុងតាខ្មៅ

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០៨ ០៩ ២០២១

 

មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល បានសម្រេចបិទជាបណ្តោះអាសន្នចំពោះការធ្វើចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវលេខ២០៦, ២០៩, ១០៨, ១០៩, ១១០ និងកំណាត់ផ្លូវជាតិលេខ២១ ចាប់ពីរង្វង់មូលលោកតាខ្មៅ ដល់ផ្លូវជាតិលេខ២១បេ (១១៥) ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីចៀសវាងការខូចខាតដល់ផ្លូវថ្នល់ បន្ទាប់ពីទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀង។IMG_20210908_092224_786

សេចក្តីជូនដំណឹងបញ្ជាក់ថា កំណាត់ផ្លូវទាំងនេះ បិទការធ្វើចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃ១៥ ខែកញ្ញា ដោយសារស្ថានភាពទឹកជំនន់ទឹកភ្លៀង ដែលបាននិងកំពុងជនលិចផ្លូវមួយចំនួនក្នុងក្រុងតាខ្មៅ និងដើម្បីចៀសវាងការខូចខាតដល់ផ្លូវថ្នល់។ ដោយឡែក ចំពោះរថយន្តគ្រួសារ អាចធ្វើចរាចរណ៍បានជាធម្មតា។

ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា បណ្តាខេត្តមួយចំនួនមានជាអាទិ៍ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តស្វាយរៀង និងរាជធានីភ្នំពេញ អាចប្រឈមនឹងជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី៨ ដល់១៤ ខែកញ្ញា ដោយសារឥទ្ធិពលព្យុះពីប្រទេសវៀតណាម និងហ្វីលីពីន៕IMG_20210908_092228_017IMG_20210908_092234_895IMG_20210908_092232_515

Comments

Related posts