ប្រមុខការទូតកម្ពុជា-បង់ក្លា ដេស សង្ឃឹមថា ប្រទេសមីយ៉ាន់ម៉ានឹងឆាប់ទទួលបានស្ថិរភាព និងសន្តិភាព

 

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៩ ០១ ២០២២

 

ភ្នំពេញ ៖ ឯកឧត្តម ឧបនា យករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បានជួបសន្ទនាតាមទូរសព្ទជាមួយបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន រដ្ឋមន្ត្រីការបរទេស នៃប្រទេសបង់ក្លាដេស អំពីបញ្ហាប្រឈមមួយចំនួនក្នុងតំបន់។

   យោងតាមរយៈហ្វេសបុកផ្លូវការ របស់ប្រមុខការទូតកម្ពុជា បានប្រកាសពីលទ្ធផលជំនួបនោះថា យើងមានការព្រួយបារម្ភពីភាពងាយរងគ្រោះរបស់ជនភៀស ខ្លួននៅខក់បាសា ដែលអាចទៅចូលរួមចលនារ៉ាឌីកាល់ និងក្រុមជ្រុលនិយម ព្រមទាំងសង្ឃឹមថា ដំណើរការធ្វើមាតុភូមិនិវត្តន៍របស់ពួកគាត់ នឹងប្រកបទៅដោយសុវត្ថិភាព និងភាពសមរម្យ។

ទន្ទឹមនឹងនេះ ប្រមុខការទូតកម្ពុជា និងបង់ក្លាដេស ក៏សង្ឃឹមថាប្រទេសមីយ៉ាន់ម៉ានឹងឆាប់ទទួលបានស្ថិរភាព និងសន្តិភាព ដែលជាផលប្រយោជន៍រួមរបស់ប្រជាជនមីយ៉ាន់ម៉ាគ្រប់រូប និងសម្រាប់តំបន់យើងទាំងមូល។

   ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ថា កម្ពុជានៅតែមានសុទិដ្ឋិនិយម ចំពោះសំណើរបស់បង់ក្លាដែស ដើម្បីក្លាយជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន។ ប្រទេសទាំងពីរ នឹងបន្តគាំទ្រគ្នាទៅវិញទៅមកតាមមធ្យោបាយផ្សេងៗ ក្នុងស្មារតីពង្រឹងបន្ថែមនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើង៕IMG_20220119_162201_606

Comments

Related posts