សហគមន៍កសិកម្មបៃតងគោកស្រុកស្ថិតក្នុងខេត្តត្បូងឃ្មុំមានផែនការពង្រីកផ្ទៃដីដាំស្ពៃក្តោបឱ្យកាន់តែច្រើន

 

វិទ្យុជាតិកម្ពុជា៖ហាន់ ស្រីណា ១៨.០១.២២

 

   សហគមន៍កសិកម្មបៃតងគោកស្រុកស្ថិតក្នុងខេត្តត្បូង ឃ្មុំមានផែនការពង្រីកផ្ទៃដីដាំស្ពៃក្តោបឱ្យកាន់តែច្រើនថែម ទៀត ដើម្បីបំពេញតម្រូវការអ្នកបរិភោគខណៈដែលបច្ចុប្បន្ននេះការផ្គត់ផ្គង់នៅមានតិចតួចនៅឡើយ។

លោក តេន ទុំ ជាប្រធានសហគមន៍កសិកម្មបៃតងគោកស្រុក ដែលមានទីតាំងស្ថិតនៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានប្រាប់វិទ្យុជាតិកម្ពុជាថា តាមរយៈកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងបម្រែបម្រួលអាកាសធាតុដោយមានមន្ទីរកសិកម្មខេត្តជាសេនាធិការបានចុះមកបង្រៀនកសិករពីរបៀបដាំដុះបន្លែតាមបែបទំនើបវប្បកម្ម ដោយចេះរៀបចំប្រព័ន្ធស្រោចស្រពដោយសន្សំសំចៃទឹក ចេះប្រើប្រាស់ជីធម្មជាតិ ចេះជ្រើសរើសពូជ ចេះរបៀបថែទាំផ្សេងៗតែធ្វើឱ្យដំណាំលូតលាស់បានលឿនទទួលបានទិន្នផលល្អទាំងបរិមាណនិងគុណភាព ។

   លោកបានបន្តថា បន្ទាប់ពីមានជំនាញនិងបទពិសោធច្បាស់លាស់លោកក៏បានដាំ ដុះដំណាំជាច្រើននៅក្នុងផ្ទះសំណាញ់ហើយមួយរយៈចុងក្រោយនេះលោកក៏បានដាំសាកល្បងទៅលើស្ពៃក្តោបឃើញថា ដំណាំលូតលូត លាស់ល្អ ប្រើរយ:ពេលតែជាង២ខែអាចប្រមូលផលបាន ត្រូវស្ដង់ដារទីផ្សារ  ទើបលោកគ្រោងបង្វែរកសិករជាបណ្តុំផ្ទះសំណាញ់ចំនួន៧រោងមកដាំស្ពៃក្តោបទាំងអស់ដើម្បីផ្គត់ ផ្គង់ទីផ្សារឱ្យបានគ្រប់គ្រាន់តាមតម្រូវការអតិថិជន ។

លោកបន្ថែមថា ដោយសារបន្លែសរីរាង្គដែលដាំក្នុងរោងសំណាញ់ជាបន្លែធម្មជាតិមិនមានប្រើប្រាស់ជីគីមីដែលប៉ះ ពាល់ដល់សុខភាពអ្នកបរិភោគនោះទើបធ្វើឱ្យបន្លែសរីរាង្គមានតម្លៃថ្លៃនិងមានទីផ្សារល្អ។

សំឡេង:« និយាយទៅកន្លង មកខ្ញុំដាំតែពពួកស្ពៃចង្កឹះ ស្ពៃតឿ សាឡាត់ ស្ពៃក្រញាញ់ ប៉ុន្តែដោយសារការសាកល្បងរបស់ខ្ញុំនេះសាកល្បងដាំស្ពៃក្តោបអ៊ីចឹងឃើញថាការសាក ល្បងបានផលល្អហើយមានតម្លៃគួរសមទៀតអ៊ីចឹងខ្ញុំតម្រូវឱ្យផ្ទះសំណាញ់ដាំស្ពៃក្តោបទាំងអស់ដើម្បីឱ្យយើងមានស្ថិរភាពនិងមានដំណឹងដោយសារទីផ្សារគាត់ចង់បានរាល់ថ្ងៃប៉ុន្តែនៅខាងខ្ញុំនេះទើបតែសាកល្បងអ៊ីចឹងទៅខាងមុខទៀតខ្ញុំនឹងឱ្យរៀបចំផែនការឱ្យផ្ទះសំណាញ់៧ខ្នងនេះ គឺជាប្រព័ន្ធដើម្បីឱ្យការប្រមូលផលមិនមានខ្វះចន្លោះ»។

  សូមបញ្ជាក់ថា ផ្ទះសំណាញ់ក្នុងមួយរោងមានទំហំ ១០ ម៉ែត្រគុណនឹង ៣៦ម៉ែត្រ ហើយកសិករអាចដាំស្ពៃក្តោបបានចំនួនប្រហែលជាង ១៣០០គុម្ពក្នុងមួយរោង៕IMG_20220119_170951_878IMG_20220119_170956_136

Comments

Related posts